លោកអភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយជាគ្រឿង បរិភោគដល់ប្រជាពលរដ្ឋក្រីក្រ ៧០ គ្រួសារនៅសង្កាត់បឹងកេងកងទី២
ភ្នំពេញ៖ក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋក្រីក្រប្រមាណ៧០គ្រួសារដែលរស់នៅសង្កាត់បឹងកេងកងទី២ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញត្រូវបានទទួលការអាណិតអាសូរពីសំណាក់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង និង ថ្នាក់ដឹកនាំសង្កាត់បឹងកេងកងទី២បានយកអំណោយជាគ្រឿងបរិភោគទៅចែកជូនដល់ដៃពួកគាត់ទុកដោះស្រាយជីវភាពកាលពីព្រឹកថ្ងៃទី១៩ខែកក្ដដាឆ្នាំ២០២២នេះ។
អំណោយជាគ្រឿងបរិភោគដែលរដ្ឋបាលខណ្ឌបឹងកេងកងផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រនាឱកាសនោះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន១០គីឡូក្រាម.មី១០កញ្ចប់.ទឹកត្រីនិងត្រី«ខ»កំប៉ុងផងដែរ។
មានមតិជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រីក្រនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងថាសកម្មភាពនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង តាមរយះលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេងផងដែរ។
លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថាចំពោះអំណោយជាគ្រឿងបរិភោគចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋក្រីក្រនៅពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃហើយនេះជាទឹកចិត្តអាណិតអាសូររបស់អាជ្ញាធរខណ្ឌនិងសង្កាត់ដល់បងប្អូនក្រីក្រហើយអំណោយនេះនិងបានជួយចែករំលែករាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្របានមួយគ្រាផងដែរ។
ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិដោយរំលឹកទៅដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញអោយមើលថែទាំសុខភាព និង អនុវត្តន៍នូវវិធានការដោយ បង្ការទប់ស្កាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិង វិធានការ៣ការពារនិង៣កុំអោយ មានប្រសិទ្ធិភាពខ្ពស់ពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩គឺដើម្បីសុវត្ថិភាពដល់ខ្លួនយើងនិងក្រុមគ្រួសារយើងផងដែរ៕