ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីតាំងល្បែស៊ីសង ជល់មាន់ ដុះស្លែ នៅកៀនស្វាយ ឃាត់ខ្លួនមនុស្ស៥នាក់

103


កណ្តាល៖ កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបទីតាំងល្បែស៊ីសងខុសច្បាប់ (ជល់មាន់) ដោយមានការដឹកនាំសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី បានចុះទៅដល់កន្លែងកើតហេតុបង្រ្កាប ដុះស្លែនៅស្រុកកៀនស្វាយ។ ការបង្ក្រាបនេះ នគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ធ្វើកិច្ចសន្យាអប់រំ និងអនុញ្ញាតត្រឡប់ទៅមូលដ្ឋានវិញ។ ករណី បង្រ្កាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) កើតហេតុថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២:៣៥នាទី នៅចំណុច ផ្ទះ ម្ចាស់ ឈ្មោះ នឿន (គេចខ្លួន)។ ជនសង្ស័យ ៥នាក់:១.ឈ្មោះ កែវ សំអាត ភេទប្រុស អាយុ ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកលេង)។ ២.ឈ្មោះ ងួន រីណា ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកលេង)។ ៣.ឈ្មោះ សៅ ប៊ុនធឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយដែក ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល(អ្នកលេង)។ ៤.ឈ្មោះ ម៉ែន សិរី ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកលេង)។ ៥.ឈ្មោះ ងួន កុសល ភេទប្រុស អាយុ ៤៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល(អ្នកលេង)។ វត្ថុតាងចាប់យក ៖ឡាន ១គ្រឿង ម៉ូតូ២៥គ្រឿង មាន់៩ ក្បាល (ងាប់១) កន្រ្តកដាក់មាន់ ១៤ ខ្សែ ១ដុំ (ចងជារង្វង់កន្លែងជល់មាន់) ជញ្ជីង ១ កៅអី ៩ ទ្រនាប់ជើង ១៦គូរ ៕

អត្ថបទដែលជាប់ទាក់ទង