នគរបាល ចាប់ខ្លួនជនត្រូវចោទម្នាក់ ដោយអនុវត្តតាមដីកា
កណ្តាល ៖ ជនត្រូវចោទម្នាក់ត្រូវកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ចាប់ខ្លួនកាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម៉ោង១១និង២៧នាទី នៅចំណុច ភូមិដើមឫស ឃុំដើមឬស ស្រុកកណ្ដាស្ទឹង ខេត្តកណ្ដាល ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្តាល ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដើមឬស បានធ្វើការឃាត់ខ្លួនជនត្រូវចោទឈ្មោះ ជិន ស៊ីថេត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិដើមឫស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយអនុវត្តតាមដីកាលេខ២១១/ ២២ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ស៊ូ បញ្ញា ប្រព្រឹត្តកាលពីថ្ងៃទី១ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិដើមឬស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ចាត់ការតាមនីតិវិធី៕