ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកសុខ សូកាន ក្លាយជាប្រមុខសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាជំនួសលោក្ ស សុខា

349

ភ្នំពេញ៖ក្នុងមហាសន្និបាតសហព័ន្ធប៊ូល និង ប៉េតង់កម្ពុជាអាណត្តិទី៧ឆ្នាំ២៩២១-២០២៥កាលពីល្ងាចថ្ងៃទី២០កក្កដាម្សិលម៉ិញនេះលោកសុខ សូកានរដ្ឋលេខាធិការក្រសួង

រៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានទទួលការគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មីជំនួស
លោក ស សុខា។
សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ អាណត្តិទី៧ គឺមានលោក សុខ សូកានជាប្រធានសហព័ន្ធ,លោកប៊ូ ជុំសេរីដែលជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិង
កីឡាជា អនុប្រធានទី១។ក្រៅពីនេះនៅមានអនុប្រធានចំនួន៤រូបទៀតគឺ លោក អ៊ុក សិទ្ធិជាតិ
ដែលជាអគ្គនាយកកីឡា លោក ស៊ុម សុជាតិ, លោកឧកញ្ញា លាង ឃុន និងលោក និងលោកឧកញ្ញាសុខ ហុង ។
លោក សុខ សប្បាយណាដែលចាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា នៅបន្តតំណែងជាអគ្គលេខាធិការ កញ្ញា គីម ម៉ារីយ៉ាន ត្រូវបានបោះឆ្នោតជាអគ្គហេរញ្ញិក ជំនួសលោក ណុប ដារ៉ា ។ លោក ព្រំ ប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡា និងកញ្ញា គីន សំណាង ជាអគ្គលេខាធិការរង ព្រមទាំងសមាជិក ៤រូប ។ ចំពោះទីប្រឹក្សាសហព័ន្ធមាន ២រូបគឺលោកអ៊ិន គឹមស្រ៊ុននិងលោកស្រីឧត្តមសេនីយ៍ទោ កែឡេងដែលជាអតីតម្ចាស់មេដាយ
មាសពិភពលោក៤សម័យកាល។
ចំពោះលោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាដែលជាប្រធានស
ហព័ន្ធចាស់គឺជាប្រធានកិត្តិយសរបស់សហព័ន្ធសម្រាប់អាណត្តថ្មីនេះ ។លោកស សុខាបាន
បញ្ជាក់ថាដោយសារលោកបានមើលឃើញភាពរឹងមាំរបស់គណៈកម្មាធិការប្រតិបត្តិនិងក្រុមការងារសហព័ន្ធដែលមានសកម្មភាពយ៉ាងផុលផុសនិងរឹងមាំទើបលោកសម្រេចចិត្តយក
ឱកាសនេះឮដើម្បីដកឃ្លាទៅជួយដល់សហព័ន្ធកីឡាផ្សេងៗពិសេសសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា និងសហព័ន្ធកីឡាបាល់ទះកម្ពុជាជាដើម ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
លោកសុខសូកានជាកូនបង្កើតរបស់សម្ដេចវិបុលបញ្ញាសុខអានដែលជាអតីតប្រធានសហព័ន្ធចាស់ តាំងពីឆ្នាំ១៩៩២ ។ តាមរយៈនេះ លោក ស សុខា មានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ប្រធានថ្មីក៏ដូចជាសមាជិកគណៈកម្មាធិការប្រតិបត្តិនឹងជំរុញការអភិវឌ្ឍវិស័យកីឡាប៉េតង់កម្ពុជាកាន់តែរីកចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។
លោក សុខ សូកានមានចិត្តរីករាយចំពោះការទទួលតំណែងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាដែលផ្ដល់ឱកាសឲ្យលោកបានរំឮកដល់ស្នាដៃតាំងពីកកើតសហព័ន្ធក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស និងសម្ដេចវិបុលបញ្ញា សុខ អាន ជាប្រធានសហព័ន្ធ ដែលថ្នាក់ដឹកនាំទាំងពីរ បានខិតខំ និងជម្នះគ្រប់ឧបសគ្គ ដើម្បីកសាងវិស័យកីឡាមួយនេះឲ្យមានការរីកចម្រើនមកទល់បច្ចុប្បន្នរហូតត្រូវបានពិភពលោក ចាត់ទុកកម្ពុជា ជាមហាអំណាចកីឡាប៉េតង់ទៀតផង ។
គិតចាប់ពីឆ្នាំ១៩៩២រហូតមកទល់បច្ចុប្បន្នកីឡាប៉េតង់ដណ្ដើមបានមេដាយលើឆាក
អន្ដរជាតិសរុប៣៩១គ្រឿងដែលជាសមិទ្ធផលមួយដ៏អស្ចារ្យសម្រាប់ជាតិមាតុភូមិ។តាមរយៈនេះ ក្នុងនាមប្រធានសហព័ន្ធថ្មី លោក រួមជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិ បានប្ដេជ្ញា នឹងបន្ដស្វែងរកជោគជ័យ និងរក្សានូវកិត្យានុភាពជូនជាតិបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង