ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រតិភូគម្រោង នៃសាកលវិទ្យាល័យទាំង៩ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ

59

ភ្នំពេញ ៖ នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពី រសៀលថ្ងៃទី២២ កក្កដា ឆ្នាំ២០២២ លោក បណ្ឌិត ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ជាអនុប្រធានគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងអោយ លោកទេសរដ្ឋមន្ដ្រី គន់ គីម ជាអនុប្រធានទី១ គណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមន្ដរាយ បានអនុញ្ញាតឱ្យក្រុមប្រតិភូ គម្រោងនៃសាកលវិទ្យាល័យទាំង៩ សហ ការជាមួយសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ាន ចូលជួបសម្តែងការគួសមនិងបានធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ ពីគណៈកម្មាធិ ការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ។

សូមបញ្ជាក់ថា ៖ ប្រតិភូនៃគម្រោងនៃសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ាន បានស្នើរសុំអោយមាន (ការរៀបចំផែនទីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងក្របខណ្ឌកម្មវិធី Erasmus+ នៃគម្រោងសហគមន៍អឺរ៉ុប) ប្រតិភូនៃគម្រោងមានសាកល វិទ្យាល័យទាំងនេះគឺមាន ក្នុងតំបន់អាស៊ានចំនួន ជាសមាជិក មកពី ប្រទេសកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និង សាកលវិទ្យាល័យ នៅក្នុងតំបន់អ៊ឺរ៉ុបចំនួន ៣ រួមមានប្រទេសអេស្ប៉ាញ ក្រិច និង លុចសំបួរ ដែល ដឹកនាំដោយសាកលវិទ្យាល័យ Silesian University of Technology (SUT)ពីប្រទេសប៉ូឡូញ។

ក្នុងនាមឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម លោក បណ្ឌិត ហង្ស សាមឿន បានសម្តែងការស្វាគមន៍ចំពោះក្រុមប្រតិភូ គម្រោងនៃសាកលវិទ្យាល័យទាំង៩ សហការជាមួយសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ាន បានធ្វើ(ការរៀបចំផែនទីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងក្របខណ្ឌកម្មវិធី Erasmus+ នៃគម្រោងសហគមន៍អឺរ៉ុប)នៅកម្ពុជានិងបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីគណៈកម្មាជីការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ។

លោកបណ្ឌិត ហង្ស សាមឿនបញ្ជាក់ថា តួនាទី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាអ្នកសម្របសម្រួលជាមួយ ក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី-ខេត្ត និងសហកាចូលរួមពី ភ្នាក់ងារអង្គការ សហប្រជាជាតិ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមសហការរៀបចំផែនការត្រៀមបម្រុងឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះម ហន្តរាយ នៅពេលមានគ្រោះមហន្តរាយកើត
ឡើង ។ លោក ហង្ស សាមឿន បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមខ្លួនរួចជាស្រេចគាំទ្រ និងសហ ការ ជាមួយកម្មវិធី (ការរៀបចំផែនទីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងក្របខណ្ឌកម្មវិធី Erasmus+ នៃគម្រោងសហគមន៍អឺរ៉ុប) ដើម្បីឈានទៅសម្រេចឱ្យបាននៅគម្រោងនៃសាកលវិទ្យាល័យទាំង៩ និងសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ាន និងជាពិសេសធ្វើ ឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តការ ពង្រឹងសមត្ថភាព កិច្ចសម្រប សម្រួល លើការត្រៀមរៀបចំ ដើម្បីចូលរួមចំណែកពង្រឹងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង