ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

196

 

ភ្នំពេញ ៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន ។

ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។

បុរសជនជាតិនីហ្សេរីយ៉ា ម្នាក់ដែលកើតជំងឺ អ៊ុតស្វា បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃ ចូលមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ២០២២។

បុរសសញ្ជាតិនីហ្សេរីយ៉ា អាយុ ២៧ ឆ្នាំ ឈ្មោះ Osmond Chihazirim Nzerem ៕

អត្ថបទដែលជាប់ទាក់ទង