ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនមិនស្គាល់មុខបាញ់រះ លើរថយន្តស៊េរីទំនើប ម៉ាក Range Rover មួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

251

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយត្រូវជនមិនស្គាល់មុខ បានបាញ់រះទៅលើរថយន្ត Range Rover ជាច្រើនគ្រាប់ នៅម៉ោងជិត២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ គេឃើញរថយន្ត Range Rover ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា JS-3333 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពធ្លុះធ្លាយ ដោយមានស្នាមគ្រាប់កំភ្លើងជាច្រើនកន្លែង និងបែកកង់ថែមទៀត ដោយមិនដឹងថា ជនសង្ស័យមានគ្នាប៉ុន្មាននាក់ និងប្រើប្រាស់កាំភ្លើងម៉ាកអីនោះទេ ហើយមានគំនុំអ្វីជាមួយជនរងគ្រោះនោះដែរ។

នៅពេលជនរងគ្រោះបើកបរមកដល់ចំណុចមុខមន្ទីរពេទ្យមួយកន្លែង ក៏បានឈប់រថយន្តហើយមានបុរសម្នាក់គ្រា ជនរងគ្រោះចូលទៅក្នុងមន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះ តែគ្រូពេទ្យមិនហ៊ានជួយសង្គ្រោះនោះទេ ដោយមើលទៅស្ថានភាព ជនរងគ្រោះរបួសធ្ងន់ធ្ងពេក ក៏បានបញ្ជូនតាមម៉ូតូកង់បីមួយគ្រឿង ដើម្បីទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេងបន្តទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់បានពិនិត្យជាក់ស្តែង និងនៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

អត្ថបទដែលជាប់ទាក់ទង