ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ២នាក់ជា មុខសញ្ញាឆក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

165

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ក្មុងចំណោមបក្សពួក៣នាក់ មុខសញ្ញាឆក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វេីការស្រាវជ្រាវ ឈានការឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្សពួក ៣នាក់ ដែលបានឆក់ទូរសព្ទពីស្ត្រីម្នាក់កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវាង អធិការនគរបាលខណ្ឌ ស្រាវជ្រាវ និងឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំនុច ផ្ទះសំណាក់ ស្តិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដកហូត បានម៉ូតូ១គ្រឿងជាមធ្យោបាយធ្វើសកម្មភាព និងទូរសព្ទ័ជនរងគ្រោះចំនួន១គ្រឿង ។

ចំពោះបក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ដេីម្បីឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធីច្បាប់ ។

ករណីឆក់ទូរស័ព្ទ 13 Pro max ស្រ្តីម្នាក់បានសម្រេចដោយសុវត្ថិភាពលើ ផ្លូវ 598 មិនរំខានសមត្ថកិច្ចខណ្ឌសែនសុខបន្តិចសោះឡើយ កាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី 21 ខែកក្កដា ឆ្នាំ2022 តាមបណ្តោយផ្លូវ598 មុខខារ៉ាអូខេ បេសស្តា ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង