ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលីគាំទ្រជនមានពិការភាព និងគាំទ្រការទប់ស្កាត់ អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា

228

ភ្នំពេញ៖ គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី កិច្ចសហប្រតិបត្តិការ អូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS) បានចុះទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលដោយផ្ទាល់ពីការផ្លាស់ប្តូរគួរជាទីកត់សម្គាល់របស់កម្មវិធីសម្រាប់ជនមានពិការភាព និងស្ត្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ប្រទេសអូស្ត្រាលីកំពុងគាំទ្រដល់ក្រុមការងារអំពើហិង្សាទាក់ទងនឹងយេនឌ័រ ចំនួន ៣៣ ស្រុក និង ៦ ខេត្ត ទាក់ទងនឹងការបណ្តុះបណ្តាល ជំនួយផ្នែកផ្លូវច្បាប់ សុខភាពផ្លូវចិត្ត និងការផ្សព្វផ្សាយបង្កើនការយល់ដឹង ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅទូទាំងប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីវឌ្ឍនភាពនិងកិច្ចសហការល្អៗជាមួយដៃគូពាក់ព័ន្ធនៅក្នុងខេត្ត និងបានកំណត់អំពីអាទិភាពសម្រាប់ឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធី ACCESS។ ប្រទេសអូស្រ្តាលី សូមថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត និងសមាជិកនៃគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS សម្រាប់ការប្តេជ្ញាចិត្តនិងភាពជាអ្នកដឹកនាំក្នុងការអនុវត្តកម្មវិធីនេះ។

អត្ថបទដែលជាប់ទាក់ទង