នារីម្នាក់ ត្រូវយុវជន៥នាក់រំលោភបូក រហូតដើរលែងចង់រួច
ភ្នំពេញ ៖ នារីម្នាក់ ត្រូវប្រជាការពារភូមិព្រៃល្ង ប្រទះឃើញដើរក្នុងស្ថានភាពល្ហិតល្ហៃ គ្មានកម្លាំងកំហែង មានការសង្ស័យក៏ឃាត់សួរនាំ ស្រាប់តែនាងប្រាប់ថា ត្រូវយុវជន៥នាក់នាំនាងទៅផឹកស៊ី រួចចាប់រំលោភបូករហូតសម្រេចគ្រប់ៗគ្នា ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៥ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវខ្នងប្រឡាយ ស្ថិតក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
នារីខាងលើនោះមានអាយុជាង២០ឆ្នាំ ហើយមិនដឹងថា នាងស្នាក់នៅទីណានោះទេ សួរដប់ម៉ាត់ឆ្លើយតបមួយម៉ាត់ប៉ុណ្ណោះ មិនចង់ស្ដីនិយាយឡើយ ម្យ៉ាងទៀតបើហ៊ានតែសួរច្រើនដងមិនត្រឹមតែមិនឆ្លើយប៉ុណ្ណោះទេ ថែមទាំងសម្លក់ស្ទើរជ្រុះគ្រាប់ភ្នែកទៀតផង។
បើតាមប្រជាការពារភូមិឲ្យដឹងថា នៅមុនកើតហេតុ ពួកគាត់ឃើញនារីនោះដើរម្នាក់ឯងក្នុងស្ថានភាពល្ហិតល្ហៃគ្មានកម្លាំងកំហែងក្នុងខ្លួន ខណៈនោះមេឃមិនទាន់ភ្លឺច្បាស់នៅឡើយ។ ដោយសង្ស័យទើបពួកគាត់ឃាត់សួរនាំ ហើយសួរច្រើនដងមែនទែនទំរាំតែនាងឆ្លើយតបមួយម៉ាត់ៗ នាងប្រាប់ថា ត្រូវយុវជន៥នាក់ក្នុងចំណោមគ្នា១០នាក់ចាប់រំលោភបូករហូតសម្រេចគ្រប់ៗគ្នា រួចរត់គេចខ្លួនបាត់។ ពួកគាត់ឌុបនាងនាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ២ ដើម្បីសាកសួរ និងស្រាវជ្រាវបន្ទាន់។
នគរបាលបានឲ្យដឹងថា កម្លាំងនគរបាលបានសួរនាំនាង ប៉ុន្តែនាងមិនសូវនិយាយស្ដីទេ សួរដប់ម៉ាត់ឆ្លើយតបមួយម៉ាត់ប៉ុណ្ណោះ ហើយបើសួរដដែលៗច្រើនដងពេកនាងបើកភ្នែកធំៗសម្លឹងសម្លក់ស្ទើរជ្រុះគ្រាប់ភ្នែកទៅហើយ។ ទោះជាយ៉ាងណានាងប្រាប់ថា មុនកើតហេតុមានយុវជន១០នាក់នាំនាងទៅផឹកស៊ីនៅរោងលក់ទឹកត្នោតជូរនៅម្ដុំភូមិទួលពង្រ សង្កាត់ចោមចៅ១ ។ បន្ទាប់មក៥នាក់ក្នុងចំណោមនោះ ឈ្មោះអាហៃ គឺជាគូដណ្ដឹងនាង, អាលី, អាទិត្យ និង២នាក់ទៀត អត់ស្គាល់នាំនាងទៅចាប់រំលោភ រហូតសម្រេចគ្រប់ៗគ្នា រួចរត់គេចខ្លួនបាត់អស់ ហើយនាងក៏ដើរទៅផ្ទះវិញ។
នគរបាលនិយាយបន្តថា សម្ដីដែលនាងនិយាយត្រឡប់ត្រឡិនរកជឿមិនបានឡើយ និងសង្ស័យថា នាងជាមនុស្សមានសតិមិនគ្រប់ ព្រោះម្ដងនាងថាឈ្មោះហៃគឺជាគូដណ្ដឹង ហើយក្រោយមកថា មិនមែនទេ នាងមានប្ដីមានកូន១រួចហើយ មិនតែប៉ុណ្ណោះបានចង្អុលទៅអ្នកកាសែត និងនគរបាលថា ជាអ្នកចាប់រំលោភនាងទៅវិញ។
ក្រោយមកនគរបាលដឹកនាងត្រឡប់ទៅប៉ុស្តិ៍វិញ ហើយប្រគល់ជូនអាជ្ញាធរសង្កាត់ ដើម្បីទំនាក់ទំនងទៅខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញទៅទទួលយកទៅថែទាំ៕