ការសម្តែងប្រុសចូលព្រៃ អូស ស្រីចូលព្រៃ ឬស្រាតលីអូមុខប្រុសនេះ គឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ
ភ្នំពេញ៖ អ្នកបន្ទាប់ទៀតគឺវិដេអូនេះ ក្រុមដែលសម្តែងរឿងនេះត្រៀមខ្លួនមកបំភ្លឺនៅស្នងការ ! វិដេអូអប់រំមិនមែនវិដេអូរឿងសិចឡើយ ! ជាស្រ្តីឈរស្រាតលីអូមុខឡាន បែប អសិលធម៌ អាស អា ភាស ! ថតរឿងអប់រំមិនមែនទាល់តែថតស្រាតលីអូបានគេហៅថាអប់រំឡើយ វាធ្វើអោយតម្លៃនិងសិលធម៌សង្គមធ្លាក់ចុះ ! រឿងអប់រំមិនមែនជារឿងអូសប្រុសចូលព្រៃ អូស ស្រីចូលព្រៃ ឬស្រាតលីអូមុខប្រុស គេហៅថាអប់រំទេ បើថតដើម្បីចង់បាន like share views ខ្ញុំជឿ ! ។ បងប្អូនណាស្គាល់ពួកគាត់ជួយផ្តល់អាស័យដ្ឋាននិងលេខទូរស័ព្ទពួកគាត់តាមឆាតអោយខ្ញុំផង ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុកមួយដែលមានឈ្មោះថា KHEM YANG Online បានផុសឃ្លីបវីដេអូចំណងជើងថា “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” នៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌
ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលេីករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃេីញថាទាំងម្ចាស់គណនីហ្វេសបុក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ គឺកំពុងរស់នៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា៖ ការសម្តែងនេះគឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ក្រុមការងារក៏បានទាក់ទងទៅម្ចាស់គណនីផងដែរ ហើយម្ចាស់គណនីក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ ថែមទាំងនឹងធ្វើវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ហេីយផុសក្នុងគណនីផេកហ្វេសបុករបស់ខ្លួផងដែរ ៕