ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់បោះរទេះនារី មានសង្ឃឹមច្រើន ចំពោះបុរសជួបសុទ្ធតែក្រុមខ្លាំង

153

 

ភ្នំពេញ៖ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នឹងប្រារព្ធពិធីសម្ភោធន៍បើកការប្រកួតនៅថ្ងៃទី៣០កក្កដាតែពេលនេះកីឡាករកីឡាការិនីកម្ពុជាដែលកំពុងតែស្ថិតនៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ីដែលជាកន្លែងប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១នោះកាន់តែបង្កើនការហ្វឹកហាត់ទ្វេរបន្ថែមទៀត ។
ដោយឡែកសម្រាប់ប្រភេទកីឡាបាល់បោះពិការជិះរទេះនារីវិញបានដាក់ក្ដីសង្ឃឹមថា
នឹងមានឧិ៍កាសច្រើនក្នុងការប្រជែងយកមេដាយក្នុងខណៈដែលក្រុមបុរស មិនសូវជាដាក់នូវ
ក្ដីសង្ឃឹមខ្លាំនោះ។

លោក ម៉ៅ សុជា គ្រូបង្វឹកក្រុមបាល់បោះពិការជិះរទេះកម្ពុជាទាំងបុរស និងនារី បានឲ្យដឹងថា សហព័ន្ធបានបញ្ជូលទាំងក្រុមបុរសនិងក្រុមនារីចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នៅប្រទេសឥណ្ឌូនេស៊ី។ប្រភេទកីឡាបាល់បោះពិការជិះរទេះនារីទើបតែត្រូវបានដាក់ឲ្យប្រកួតដណ្តើមមេដាយជាលើកដំបូងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ ប៉ុន្តែក្រុមបុរសធ្លាប់ចូលរួមហើយ។
សម្រាប់ក្រុមបាល់បោះរទេះជនពិការនារីក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកនេះ មានប្រទេស៤ចូលរួមគឺកម្ពុជាថៃឡាវនិងហ្វីលីពីន។ការប្រកួធ្វើឡើងដោយរូបមន្តវិលជុំសន្សំ
ពិន្ទុ ដោយប្រទេសទាំង៤នឹងត្រូវជួបគ្នាទាំងអស់។
ក្នុងជំនួបដំបូងក្រុមបាល់បោះពិការជិះរទេះនារីកម្ពុជាជួបក្រុមនារីឡាវបន្ទាប់មកជួប
ក្រុមនារីថៃនិងចុងក្រោយជួបក្រុមនារីហ្វីលីពីន។

បន្ទាប់ពីបញ្ចប់ការប្រកួតវិលជុំនោះក្រុមលេខ១ប្រកួតជាមួយក្រុមលេខ២ដើម្បីដណ្តើមមេដាយមាសនិងប្រាក់ខណៈក្រុមលេខ៣ប្រកួតជា
មួយក្រុមលេខ៤ដើម្បីដណ្តើមមេដាយសំរឹទ្ធដូច្នេះក្នុង៤ក្រុមនេះមានតែមួយក្រុមប៉ុណ្ណោះ
ដែលជាក្រុមដែលគ្មានមេដាយហេតុនេះហើយទើបកម្ពុជាមានសង្ឃឹមនោះ។
គ្រូបង្វឹករូបនេះបញ្ជាក់ថាតាមបទពិសោធន៍នៃប្រកួតមិត្តភាពកន្លងមកយើងរំពឹងថានឹងអាចទទួលបានជោគជ័យច្រើន។គូប្រជែងដែលយើងគិតថាជាឧបសគ្គធំបំផុតគឺក្រុមនារីថៃ។

ប្រសិនបើយើងអាចទទួលបានជ័យជម្នះលើប្រទេសថៃ យើងអាចទទួលបានមេដាយមាស។

សម្រាប់ក្រុមបាល់បោះរទេះបុរសវិញនោះលោកគ្រូបង្វឹក ម៉ៅ សុជា បញ្ជាក់ថា បច្ចេកទេសហ្វឹកហាត់របស់ក្រុមបុរសកាលនៅខ្មែរនិងឥណ្ឌូនេស៊ីមិនសូវលើសខ្វះគ្នាប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់គឺល្បឿន។
នៅទីនេះ(ទីក្រុងសូឡូ)មានទីលានងាយស្រួលជាងធ្វើឲ្យល្បឿនបង្វិលឬរុញរទេះគឺលឿនជាងកាលហាត់នៅខ្មែរ។មកដល់ពេលនេះយើងបានត្រៀមខ្លួនរួចរាល់ហើយទាំងសម្ភារៈកម្លាំងកាយនិងកម្លាំងចិត្តហើយថ្ងៃនេះយើងធ្វើការហ្វឹកហាត់។

ថ្ងៃនេះនឹងធ្វើការវាយតម្លៃចំណាត់ថ្នាក់ប្រភេទពិការហើយបន្ទាប់មកយើងនឹងហាត់អនុវត្តផ្ទាល់ ។
ក្រុមបាល់បោះពិការជិះរទេះបុរសកម្ពុជាជួបដៃគូខ្លាំងៗដែលធ្វើឲ្យក្តីសង្ឃឹមទទួលបានមេដាយមិនសូវខ្ពស់ក្នុងនោះមានម្ចាស់ផ្ទះឥណ្ឌូនេស៊ីហ្វីលីពីននិងថៃ។ប្រកួតលើកទី១ក្រុមបាល់បោះពិការជិះរទេះបុរសកម្ពុជាជួបថៃ លើកទី២ឥណ្ឌូនេស៊ី និងលើកទី៣ប៉ះហ្វីលីពីន។
លោកសុជាបានប្តេជ្ញាចិត្តថាចំពោះការប្រកួតផ្នែកបុរសនេះយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។ ធ្វើយ៉ាងណាឲ្យបានលទ្ធផលប្រសើរ ពីព្រោះយើងប៉ះក្រុមសុទ្ធតែខ្លាំងៗ។

កាលអាស៊ានប៉ារ៉ាហ្គេមលើកទី៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីផ្នែកបាល់បោះពិការជិះរទេះបុរសគឺក្រុមថៃឈ្នះមេដាយមាសទាំង២វិញ្ញាសាខណៈក្រុមម៉ាឡេស៊ីឈ្នះមេដាយប្រាក់ទាំងពីរវិញ្ញាសា ហើយហ្វីលីពីនឈ្នះមេដាយសំរឹទ្ធទាំងពីរវិញ្ញាសា។
សូមបញ្ជាក់ថាក្រុមបាល់បោះពិការជិះរទេះកម្ពុជាទាំងបុរសនិងនារីប្រកួត២វិញ្ញាសា
ដូចគ្នាគឺវិញ្ញាសា៣នាក់ទល់៣នាក់និងវិញ្ញាសា៥នាក់ទល់៥នាក់។ការប្រកួតប្រភេទកីឡាបាល់បោះពិការជិះរទេះនឹងចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង