គណៈកម្មការទី៤ នៃរដ្ឋសភាប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន២
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីពិនិត្យពិភាក្សាការងារលើរបៀបវារៈចំនួន២គឺ៖
១-ពិនិត្យការងាររបស់គណៈកម្មការអំឡុងពេលរដ្ឋសភាវិស្សមកាល
២-ការងារផ្សេងៗ
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការ ព្រមទាំងមន្ត្រីជំនួយការគណៈកម្មការផងដែរ ៕