យ៉េន ឌីណាធ្វើឲ្យអ្នកទស្សនា អង្គុយកៅអីមិនជាប់
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកពិភពលោកដែលឧបត្ថម្ភដោយភេសជ្ជៈគោជល់កាលពីថ្ងៃទី២៧កក្កដាម្សិលម៉ិញនេះបានធ្វើឲ្យអ្នកទស្សនាអង្គុយកៅអីមិជាប់ ។
យ៉េនឌីណាដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមបានបង្ខំឲ្យអ្នកប្រដាល់ដែលឆ្លងដែនមកពីឥណ្ឌាត្រូវអាជ្ញាកណ្ដាលបង្ខំចិត្តបញ្ឈប់មិនឲ្យប្រកួតបន្ត
មុនស្នូរជួងបញ្ចប់ទឹកទី៣ ។
ទោះបីការប្រកួតមានតែ៣ទឹកមែនតែឌីណាមានប្រៀបលើអ្នកប្រដាល់ឥណ្ឌារូបនេះ
ពេញទាំង៣ទឹកតែម្ដង ។ដោយសារតែអ្នកប្រដាល់ឥណ្ឌារូបនេះគ្មានសមត្ថភាពតស៊ូជាមួយឌី
ណាបានតទៅទៀតទើបអាជ្ញាកណ្ដាលបញ្ឈប់មិនឲ្យប្រកួតបន្តតែម្ដងទៅ ។
ដោយឡែកអ្នកប្រដាល់ឈឿន ល្វៃបានយកឈ្នះពិន្ទុលើអ្នកប្រដាល់ជនជាតិអង់គ្លេស
ដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះ ។
ទោះបីឈឿន ល្វៃឈ្នះគូប្រកួតដោយពិន្ទុក៏ពិតមែនតែការប្រកួត៣ទឹកនេះល្វៃមាន
ប្រៀបខ្លាំងទាំង៣ទឹកតែម្ដង ។
ចំពោះលទ្ធផលប្រកួត៣គូផ្សេងទៀតនោះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាឃីម បូរ៉ាបាន
យកឈ្នះអ្នកប្រដាល់ថៃហឺ រីខែនដោយពិន្ទុដាច់តែម្ដង ។អ្នកប្រដាល់វ័យក្មេងអេ អមរីនភូថង
ដែលជាកូនប្រុសរបស់អតីតអ្នកប្រដាល់ជើងខ្លាំងអេភូថងនោះបានយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់
មហាម៉េដអេសមេអ៊ីលដោយពិន្ទុដែរ។ដោយឡែកកីឡាការិនីកម្ពុជាទូនស្រីពីនប្រកួតចាញ់អ្នកប្រដាល់ប្រេស៊ីលប្រាបារ៉ាដោយអាជ្ញាកណ្ដាលបញ្ឈប់មិនឥ្យប្រកួតបន្តមុនស្នូរជួងបញ្ចប់ទឹកទី៣ ។
ជាការកត់សំគាល់ឃើញថាកំពូលព្រឹត្តិការណ៍ប្រដាល់ជើងឯកគុនខ្មែរពិភពលោកនេះលើកទី២នេះអ្នកចូលរួមប្រកួតសុទ្ធតែជាជើងឯក ឬ ជើងខ្លាំងលំដាប់ប្រទេសមកចូរួម ។កាល
ប្រកួតលើកទី១មានការចូលរួមពីសំណាក់អ្នកប្រដាល់ជើងខ្លាំងថៃប៊ួខាវ បានចាមេឃ ។
សម្រាប់ការប្រកួតលើកទី៣នៃព្រឹត្តិការណ៍ប្រដាល់ជើងឯកគុនខ្មែរពិភពលោកដែលជា
ជាដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣នឹងធ្វើនៅថ្ងៃទី១០សីហាឆ្នាំ២០២២ខាងមុខនេះ ៕