ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឡុង ឌីម៉ង់ ជួបសម្ដែងការគួរសម ជាមួយមេបញ្ជាការនាវាជើងទឹក ប៉ាគីស្ថាន

226

ព្រះសីហនុ ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសម្ដែងការគួរសមជាមួយលោក Muhammad Yasir Tahir TI(M) មេបញ្ជាការនាវាជើងទឹក TAIMUR នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន។

ក្នុងជំនួបនេះ លោកអភិបាលរងខេត្ត បានជម្រាបជូនប្រតិភូ អំពីស្ថានភាព សក្កានុពលខេត្ត និងសមិទ្ធផល នៃការអភិវឌ្ឍថ្មីៗ ព្រមទាំងស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ក្នុងដំណាក់ការមុន និងក្រោយកូវីដ-១៩។ ភាគីទាំងពីរ ក៏បានរំលឹកនូវចំណងមិត្តភាពកម្ពុជា-ប៉ាគីស្ថាន និងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានបង្កើត តាំងពីឆ្នាំ ១៩៥២។ ភាគីទាំងពីរ បាននឹងរក្សាជំហរទំនាក់ទំនងមិត្តភាពនេះ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានា ជាពិសេសបានពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការវិស័យកិច្ចការកងទ័ពជើងទឹក នាពេលអនាគត ដូចជាការផ្លាស់ប្ដូរ នូវលំហាត់ហ្វឹកហ្វឺនរបស់ក្រុមនាវឹកទាំងពីរ ក៏ដូចជាការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ្រឿងញៀន ការជួយសង្គ្រោះ និងការប្រឆាំងអំពើភារវៈកម្ម ជាដើម…។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងសម្ដែងនូវការអបអរសាទរ ជាមួយ លោកមេបញ្ជាការនាវា ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសទីមួយ នៃការចូលចត និងបំពេញទស្សនកិច្ចរបស់នាវាជើងទឹកថ្មី ដែលទើបតែ និងតម្លើងដោយទទួលបានឈ្មោះថា TAIMOU (PNS ) នេះក៏ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលត្រូវបានចុះផ្សាយដោយបណ្ដាញសង្គមអន្តរជាតិ។

អត្ថបទដែលជាប់ទាក់ទង