ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ជាបណ្ដោះអាសន្ន កម្ពុជាបានមេដាយប្រាក់១គ្រឿង និងសំរិទ្ធ២គ្រឿង

159

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២០ (20th ASEAN University GAMES) ដែលកំពុងតែប្រព្រឹត្តិទៅនៅប្រទេសថៃ ពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី០៦ខែសីហាឆ្នាំ២០២២គិតត្រឹមពេលនេះកម្ពុជាប្រជែងបានមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿងជាបណ្ដោះអាសន្នហើយ។

ប្រភេទកីឡាការ៉េតេកីឡាការិនី ភួង សុផល មេដាយ ប្រាក់ ១គ្រឿងលើវិញ្ញាសាប្រយុទ្ធ ប្រយុទ្ធក្នុងប្រភេទទម្ងន់ក្រោម៦៨គីឡូក្រាម និងកីឡាករ ប៊ិន ម៉េងលី មេដាយ សំរឹទ្ធ ១គ្រឿង លើវិញ្ញាសាប្រយុទ្ធដែរក្នុងប្រភេទទម្ងន់៨៤គីឡូក្រាមឡើង។
ប្រភេទកីឡាអត្តពលកម្មកីឡាករយ៉ានចាន់ទទួលបានមេដាយសំរិទ្ធលើវិញ្ញាសាលោតកំពស់។

សម្រាប់ព្រឹត្តិការណ៍នេះសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានបញ្ជូនចំនួន៥ប្រភេទកីឡាទៅចូលរួមគឺមានកីឡាប៉េតង់ គ្រូបង្វឹក២ រូប កីឡាករ ៦ រូប និងកីឡាការិនី ៦ រូប សរុបចំនួន ១៤ រូប តេក្វាន់ដូ WT គ្រូបង្វឹក២រូប កីឡាករ៣ រូប និងកីឡាការិនី៣ រូប និងអាជ្ញាកណ្តាល ០១ រូប សរុបចំនួន ៩ រូប កីឡាអត្តពលកម្ម គ្រូបង្វឹក១រូប កីឡាករ២ រូប និងកីឡាការិនី១ រូប សរុបចំនួន ០៤ រូប ការ៉ាតេ គ្រូបង្វឹក ០១ រូប អជ្ញាកណ្តាល ITOs ០១ រូប កីឡាករ ០៣ រូប កីឡការិនី ០១ រូប សរុបចំនួន ០៥ រូប និងកីឡាគុនដាវ គ្រូបង្វឹក ០១ រូប អាជ្ញាកណ្តាល ០១ រូប កីឡាការិនី ០៣ រូប សរុបចំនួន ០៥ រូប សរុបវិញ្ញាទាំងអស់គឺ ៤៥ វិញ្ញាសា៕

អត្ថបទដែលជាប់ទាក់ទង