ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា៖ វិស័យទន្តសាស្រ្តនៅ កម្ពុជា ត្រូវបានលើកកម្ពស់ ដើម្បីឆ្លើយតប នឹងបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ន

353

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅសតវត្សទី២១នេះ វិស័យវេជ្ជសាស្រ្ត ផ្នែកទន្ត
សាស្រ្តនៅកម្ពុជា ត្រូវបានគេមើលឃើញថា បាននិងកំពុងមានការអភិវឌ្ឍ យ៉ាងខ្លាំងក្លានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើតបទៅនិងភាពរីកចំរើនផ្នែកវិទ្យាសាស្រ្ត ក៏ដូចជាវិស័យទន្តសាស្រ្ត ទាំងក្នុងក្របខណ្ឌសាធារ ណៈ និងវិស័យឯកជន។
ជាក់ស្តែងនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២២នេះ មហាវិទ្យាល័យទន្តវទនសាស្រ្តានៃ សាកលវិទ្យាល័យអន្តរជាតិ (IU) បានរៀបចំបង្កើតឱ្យកម្មវិធីជួបសន្ទនា ចែករំលែកបន្ថែមនូវបទពិសោធន៍ ចំណេះដឹង ជំនាញ ពីសំណាក់ទន្តបណ្ឌិត សាស្រ្តាចារ្យ ដែលមានបទពិសោធន៍យូឆ្នាំ និងធ្លាប់ជោគ ជ័យលើការងារទន្តសាស្រ្តនេះដល់ក្មួយៗជាទន្តបណ្ឌិត ទន្តនិស្សិតជំនាន់ក្រោយៗ ដើម្បីជាចំណេះដឹងបន្ថែមសម្រាប់យកទៅអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាគ្រូពេទ្យអ្នកឯកទ្ទេសពិតប្រាកដ សម្រាប់ព្យាបាលជូនប្រជាពល រដ្ឋរបស់ខ្លួន។

លោកទន្តបណ្ឌិត ហេង ច័ន្ទដារ៉ាវិឌ្ឍ ព្រឹទ្ធបុរសរង និងជាប្រធានទន្តគ្លីនិកទន្តសាស្រ្តនៃសាកលវិទ្យាល័យកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន លោក សាស្រ្តចារ្យ ទន្តបណ្ឌិត និង ទន្តនិស្សិតទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលាប្រចាំឆ្នាំ២០២២ នៅសាកលវិទ្យាល័យអន្តរជាតិ ដែលនិយាយ អំពី ការលើកកម្ពស់វិស័យ ទន្តសាស្រ្តក្នុងសតវត្សទី២១ “Motivation of dental science in 21st century’’ដើម្បីជម្រុញការលើកទឹកចិត្ត ដល់ទន្តនិស្សិតគ្រប់ជំនាន់ឱ្យបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្រាវជ្រាវរាលរកនូវបច្ចេកវិទ្យាថ្មីៗមកអភិវឌ្ឍន៍ខ្លួនដើរឱ្យទាន់សម័យកាលឌីជីថល ដែលកំពុងតែមានការរីកលូតលាស់ជាបន្ទបន្ទាប់របស់ពិភពលោក។

លោកទន្តបណ្ឌិត ហេង ច័ន្ទដារ៉ាវិឌ្ឍ បាន បញ្ជាក់ថា សិក្ខាសាលារបស់មហាវិទ្យាល័យទន្តវទនសាស្រ្តានៃ សាកលវិទ្យាល័យអន្តរជាតិ បាននាំមកនូវចំណេះដឹងបន្ថែម ដល់ប្អូនៗនិសិ្សត ទាំងផ្នែកទ្រឹស្តី និងបទពិសោធន៏ ខាងគ្លីនិក ការចែករំលែកនូវគន្លិះសំខាន់ៗ ដើម្បីសម្រួលដល់កិច្ចការងារ និងការស្រាវជ្រាវ ដ៏មានអត្ថន័យ និងខ្លឹមសារស្របតាមបច្ចេកវិទ្យាបច្ចុប្បន្ន ដែលវិវត្តជឿនលឿនទៅមុខជារៀងរាល់ថ្ងៃឥតឈប់ឈរ ។

ចំណែកលោកសាស្រ្តាចារ្យ ទួន ហាក់ ព្រឺទ្ធបុរសរង នៃមហាវិទ្យាល័យ ទន្តវទនសា្រស្ត បានចែករំលែក អំពី របៀបសិក្សាស្រាវជ្រាវ និងគន្លឹះសំខាន់ៗ ទាំងទ្រឹស្តីក៏ដូចជាការអនុវត្តជាក់ស្តែង មកបង្ហាញជូន ដើម្បីឱ្យទន្តនិស្សិតងាយយល់ ឆាប់ចេះ ជាពិសេសវិធីសាស្រ្តស្រាវជ្រាវរូបមន្តដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ និងបង្ហាញតាមប្រព័ន្ទបច្ចេកវិទ្យានាសម័យឌីជីថលនេះ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង