ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារនៅរាជធានីភ្នំពេញ អះអាងថា អាជីវករសឹងតែ១០០% បានចាក់ វ៉ាក់សាំងដុសទី៤និងប្រមាណ៥០%បានចាក់ដុសទី៥

359

ភ្នំពេញ៖ ប្រធានផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានអះអាងស្រដៀងគ្នាថា ចំពោះអាជីវករលក់ដូរឥវ៉ាន់នៅក្នុងផ្សារ សឹងតែ១០០%ហើយ បានទទួល ការចាក់វ៉ាក់សាំងដុសទី៤និងមានអាជីវករប្រមាណ៥០% ដែលបានចាក់ដុសទី៥ ដើម្បីចូលរួម បង្ការ និងទប់ស្តាត់ជម្ងឺកូវីដ១៩ ទៅតាមការណែនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

   ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានមានប្រសាសន៍បញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី២៩កក្កដានេះថា គិតមកដល់ពេលនេះ សម្រាប់បងប្អូន អាជីវករផ្សារទួលទំពូង ដែលមានចំនួន១៣៧៤តូប (តូបខ្លះ មានម្នាក់ ២នាក់និងខ្លះមាន៣នាក់អាស្រ័យទៅលើតូបធំ តូច) បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដូសទី៤បាន ១០០ភាគរយហើយ ចំណែកដូសទី៥ បានចាក់ជាង ៤០ភាគរយ ប៉ុន្តែលោកប្រធានផ្សារ នៅតែធ្វើការអំពាវនាវអោយអាជីវករ បន្តទៅចាក់អោយបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការពាររបស់សម្តេចតេចជោ ៣កុំ ៣ការពារ

  លោក ចំរើន សុខលីម បានបន្តថា៖ សម្រាប់អតិថិជនចេញ ចូលទិញ ឥវ៉ាន់នៅក្នុងផ្សារ គណៈកម្មការផ្សារ បានរៀបចំអោយមាន ការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ដោយបាញ់អាកុល វាស់កំដៅ នឹងការណែនាំឲ្យមានការពាក់ម៉ាសជាដើម ប៉ុន្តែទោះបីជាយ៉ាងណាក្តី បងប្អូនប្រជាពលរដ្ឋ ដែលចេញ ចូលផ្សារហាក់មានការយល់ដឹងច្រើនជុំវិញវិធានការការពារខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។

  ដោយឡែក បើតាមលោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ បានអោយដឹងថា ចំពោះផ្សារច្បារអំពៅគណៈកម្មការផ្សារតែងតែបានប្រកាសតាមមីក្រូ ដល់អាជីវករ ក៏ដូចអតិថិជន ចេញចូលផ្សារ បន្តរក្សាគម្លាត អនាម័យខ្ពស់ ដោយជំរុញដល់អាជីវករ បន្តចាក់វ៉ាក់សាំង ការពារកូវីដ១៩ ដូសជំរុញដូសទី៤ ពិសេសដូសទី៥ អោយបានគ្រប់ៗគ្នា ដើម្បីយើងមានសុខភាពល្អ មានពេលវេលារកទទួលទានបាន។

  ចំពោះអាជីវករផ្សារច្បារអំពៅ និងផ្សារបន្លែ គឺអ្នកចាក់លេីកទី៤បានប្រហែល៨៥%ទៅ៩០% និងអ្នកចាក់លេីកទី៥ប្រហែល៤៥%ទៅ៥០%

  លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ បានអោយដឹងថា ចំពោះផ្សារបន្លែង គឺមានការលក់ដូរតែព្រឹកៗទេហើយគណៈកម្មការផ្សារ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ៣គោលដៅ ដើម្បីត្រួតពិនិត្យ ដល់អតិថិជន៕

 

អត្ថបទដែលជាប់ទាក់ទង