ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានចេញមកច្រានចោលចំពោះការផ្សាយព័ត៌មានប្រឌិត គ្មានវិជ្ជាជីវៈ និងមានចេតនាញុះញង់របស់វិទ្យុអាស៉ីសេរី ពាក់ព័ន្ធករណីអ្នកជាប់ឃុំឈ្មោះ ឡី សុខុន នៅពន្ធនាគារខេត្តបាត់ដំបង។

163

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានចេញមកច្រានចោលចំពោះការផ្សាយព័ត៌មានប្រឌិត គ្មានវិជ្ជាជីវៈ និងមានចេតនាញុះញង់របស់វិទ្យុអាស៉ីសេរី ពាក់ព័ន្ធករណីអ្នកជាប់ឃុំឈ្មោះ ឡី សុខុន នៅពន្ធនាគារខេត្តបាត់ដំបង។

ក្នុងលិខិតបដិសេធរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ  នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្រោយពីបានឃើញ និងស្តាប់ពីការអត្ថាធិប្បាយរបស់បណ្តាញសារព័ត៌មានវិទ្យុអាស៊ីសេរី RFA កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្តីពីករណីជនជាប់ឃុំឈ្មោះ ឡី សុខុន នៅពន្ធនាគារខេត្តបាត់ដំបង អ្នកនាំពាក្យ នៃអគ្គនាយកដា្ឋនពន្ធនាគារ សូមធ្វើការច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយគ្មានវិជ្ជាជីវៈ មានចរិតញុះញង់ បំភ្លៃការពិត បង្កឲ្យមានការភ័ន្តច្រឡំធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីពន្ធនាគារខេត្តបាត់ដំបង តាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅតាមគេហទំព័រ និងវិទ្យុរបស់សារព័ត៌មានអាស៊ីសេរី RFA

បន្ថែមពីការចេញមកច្រានចោល អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានបង្ហាញអំពីភ័ស្ដុតាងយ៉ាងលម្អិតផងដែរ ជុំវិញស្ថានភាពរបស់អ្នកជាប់ឃុំឈ្មោះ ឡី សុខុន ដើម្បីបញ្ជាក់កាន់តែច្បាស់ និងបំបាត់មន្ទិលសង្ស័យទាំងឡាយ។

ជាមួយគ្នានេះ អ្នកនាំពាក្យ នៃអគ្គនាយកដា្ឋនពន្ធនាគារ ក៏បានក្រើនរំលឹកដល់សារព័ត៌មានវិទ្យុអាស៊ីសេរី ពីការប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន និងជៀសវាងការផលិតព័ត៌មានក្លែងក្លាយ (fake news) ដែលអាចបំពុលបរិយាកាស បង្កការបែកបាក់ក្នុងសង្គម (social division) និងការមើលងាយប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តច្បាប់៕

អត្ថបទដែលជាប់ទាក់ទង