ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពរំដោះប្រជាជនចិន ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកងទ័ពកម្ពុជា-ចិន

102

 

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកសរសើរដល់កងទ័ពរំដោះប្រជាជន ចិន ដែលបានធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង យ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំ រវាងកងទ័ពប្រទេស ទាំង២ កម្ពុជា-ចិន។

តាមរយៈទំព័រ Facebook ផ្លូវការនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «សូមអបអរសាទរនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៩៥ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន (១ សីហា ១៩២៧ – ១ សីហា ២០២២)»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នៅក្នុងរយៈពេល៩៥ឆ្នាំ កន្លងមកនេះ កងទ័ពរំដោះប្រជាជនចិនបានប្រឈមមុខ និងជម្នះលើឧបសគ្គជាច្រើន ហើយទីបំផុតសម្រាប់យុគសម័យថ្មីបាននាំមកនូវវឌ្ឍនភាពផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើបគួរឱ្យកោតស្ញប់ស្ញែងលើគ្រប់វិស័យទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស សំដៅការពារជាតិ មាតុភូមិ អធិបតេយ្យភាពទឹកដី ឯករាជ្យជាតិ និងសន្តិសុខជាតិ ហើយបានធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកងទ័ព ប្រជាជនប្រទេសទាំងពីរកម្ពុជា-ចិន។

ការលើកសសើរបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ចំពោះភាពរីកចម្រើនរបស់កងទ័ពរំដោះប្រជាជនចិន និងទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងកងទ័ពកម្ពុជា-ចិន បានធ្វើឡើងនាឱកាសសម្តេចបានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៥ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ៕

អត្ថបទដែលជាប់ទាក់ទង