បន្ទាប់ពីឈ្នះឡាវក្រុមបាល់បោះជនពិការ កម្ពុជា សង្ឃឹមបានមេដាយ
ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្កេមនាម្សិលម៉ិញនេះ ក្រុមបាល់បោះរទេះជនពិការកម្ពុជា ឈ្នះឡាវ១១ទល់ក្នុងខណៈដែលក្រុមថៃឈ្នះហ្វីលីពីន១១ទល់០។
ជាមួយនឹងជ័យជំនះនេះក្រុមកម្ពុជាបានដាក់នូវក្ដីសង្ឃឹមថាមានឧិ៍កាសច្រើនក្នុងការ
ប្រជែងយកមេដាយពីព្រឹត្តិការណ៍នេះ ។
កីឡាការិនីអានស៊ីណែតបានបង្ហាញអារម្មណ៍ក្រោយចប់ការប្រកួតថាខ្ញុំមានអារម្មណ៍សប្បាយចិត្ត សប្បាយចិត្តខ្លាំង។ មុនដំបូង យើងបានស្ទាបស្ទង់សិន ដល់ពេលចុះសម្រុកទៅ ឃើញថា យើងធ្វើបានល្អ។
តាមរយៈការសហការគ្នានិងបិទក្រុមនារីឡាវបានល្អបានធ្វើក្រុមនារីកម្ពុជាសង្ឃឹមធ្វើ
បានល្អសម្រាប់ការប្រកួតបន្ទាប់ និងក្រោយពេលបានមើលសមត្ថភាពលេងរបស់ក្រុមនារីថៃ និងនារីហ្វីលីពីន។
កីឡាការិនីរូបនេះបន្តថាក្រុមនារីថៃ និងហ្វីលីពីនមើលទៅកម្រិតសមត្ថភាពរបស់ពួកគេ យើងអាចសង្ឃឹមយកឈ្នះបាន។
ក្រោយការវាយតម្លៃពីសមត្ថភាពអាចយកឈ្នះលើក្រុមនារីថៃនិងនារីហ្វីលីពីនបានធ្វើឲ្យប្រធានក្រុមនារីកម្ពុជាសង្ឃឹមទទួលបានមេដាយ។ខ្ញុំសង្ឃឹមថាអាចនឹងឈ្នះមេដាយមាស។ ខ្លួនខ្ញុំផ្ទាល់ក៏ដូចជាក្រុមទាំងមូលនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពនៅថ្ងៃស្អែកដើម្បីយកជ័យ
ជម្នះជូនជាតិមាតុភូមិ។
ប្រភេទកីឡាបាល់បោះពិការជិះរទេះនារីនេះមានប្រទេស៤ចូលរួមប្រកួតគឺកម្ពុជា ឡាវ ហ្វីលីពីននិងថៃ។ការប្រកួតដំណាក់កាលទី១វិលជុំសន្សំពិន្ទុពោលគឺក្រុមទាំង៤ត្រូវប៉ះគ្នាទាំងអស់។បន្ទាប់ដំណាក់កាលទី២ក្រុមលេខ១ត្រូវប្រកួតជាមួយក្រុមលេខ២ដើម្បីដណ្តើមមេដាយមាស និងក្រុមលេខ៣ត្រូវប្រកួតជាមួយក្រុមលេខ៤ដើម្បីដណ្តើមមេដាយសំរឹទ្ធ។
ការប្រកួតវិលជុំសន្សំពិន្ទុបន្ទាប់របស់ក្រុមនារីកម្ពុជាត្រូវជួបក្រុមនារីថៃ និងហ្វីលីពីន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ៕