ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូង សម្រាប់ឣត្តពលិក

206

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ITF/OSថ្នាក់តំបន់កម្រិតដំបូងសម្រាប់ឣត្តពលិកដែលមានគ្រូបង្វឹក៣ប្រទេសចូលរួមបង្រៀន ។

វគ្គនេះធ្វើឡើងនៅទីលានវាយកូនបាល់ផ្ទាល់ក្នុងពហុកីឡដ្ឋានជាតិនាថ្ងៃទី១ ខែសីហា ឆ្នាំ ២០២២ ក្រោមការសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” និង ឧបត្តម្ភពី OS។
អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលោកជាពៅនិងជាមន្រ្តីសម្រប
សម្រួលវគ្គបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូលសម្រាប់ឣត្តពលិកដែលមានរយៈពេល១២ថ្ងៃចាប់ផ្ដើមពីថ្ងៃទី១ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចំនួន១៩នាក់មក៥ប្រទេសរួមមានកម្ពុជា មីយ៉ាន់ម៉ា ទីម័រ បង់ក្លាដែស និងហ្វីជី ។

គ្រូឧទ្ទេសមានចំនួន៣នាក់ដូចជាលោក Jonathan Stubbs លោក Gary Pucell និងលោក Amir Borghei មកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ “ITF”។
លោកបានបន្តថាវគ្គនេះពិតមានសារសំខាន់ណាស់ចំពោះសិក្ខាកាមជាគ្រូបង្វឹកកីឡា
វាយកូនបាល់ITF/OSថ្នាក់តំបន់កម្រិតដំបូងចូលរួមដោយ យើងមានសិក្សាទ្រឹស្តីនិងអនុវត្តមាន លើទីលានភ្លាមៗ ដើម្បីអភិឌ្ឍនសមត្ថភាព ក្នុងការពង្រឹងបច្ចេកទេសជាគ្រូបង្វឹកកីឡាវាយកូនបាល់ តាមបណ្តាខេត្ត និងតំបន់របស់ប្រទេសនីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង