រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីជូនដំណឹង ស្ដីពីការរំលឹកការប្រកាស បង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគីរី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អចលនទ្រព្យជាប់ពន្ធ ដែលមានទីតាំងស្ថិតនៅ ក្នុងខេត្តមណ្ឌលគីរីទាំងអស់ មេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៤៩៣ សហវ ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ និងប្រកាសលេខ ២២៤ ប្រកសហវ.ពដ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៦ ស្តីពីការប្រមូល ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ នឹង ត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
រហូតមកទល់ពេលនេះ រដ្ឋបាលខេត្តមណ្ឌលគីរីសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួនទៅមិនទាន់បានមក បំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងពីរនេះនៅឡើយ។ ដូចនេះ ដើម្បីចូលរួមបង់ពន្ធលើអចលនទ្រព្យ និង ឬពន្ធលើដី ធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២នេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងនូវការកកស្ទះប្រជ្រៀតគ្នានៅថ្ងៃជិតផុត កំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ រដ្ឋបាលខេត្តមណ្ឌលគិរី សូមក្រើនរំលឹកដល់ម្ចាស់អចលន ទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ សាខាពន្ធដារខេត្តមណ្ឌលគីរី ឬនៅសាខាធនាគារអេស៊ីលីដា ភីអិ លស៊ី ឬធនាគារ កាណាឌីយ៉ា ក.អ ឬធនាគារ កម្ពុជាសាធារណះ ភីអិលស៊ី ឬធនាគារស្ថាបនា ភីអិលស៊ី ឬធនាគារ ជេ ត្រាស់ រ៉ូ យ៉ាល់ ម.គ ឬធនាគារប្រៃសណីយ៍ ក.អ ឬធនាគារ វឌ្ឍនះ អាស៊ីចំកាត់ ឬធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬ តាមរយះ កម្មវិធី “ GDT Taxpayer App” ដែលអាចទាញយកបានពី App Store ឬ Play Store។
ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវ ទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
រដ្ឋបាលខេត្តមណ្ឌលគិរីសង្ឃឹម និងជឿជាក់ថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យជាប់ពន្ធ ទាំងអស់នឹងយកចិត្តទុកដាក់អញ្ជើញមកបំពេញកាតព្វកិច្ចបង់ពន្ធលើអចលនទ្រព្យ និង/ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ ឆ្នាំ២០២២ អោយបានទាន់ពេលវេលា ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍមូលដ្ឋានឱ្យបានល្អប្រសើរជាពុំខាន។