ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្ងាចម្សិលម៉ិញ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម កម្ពុជារកបានមេដាយប្រាក់២គ្រឿងបន្ថែមទៀត

250

ភ្នំពេញ៖ល្ងាចថ្ងៃទី១សីហាកីឡាករប្រណាំងរទេះកម្ពុជារកបានមេដាយប្រាក់ចំនួន២គ្រឿងបន្ថែមទៀតដែលសរុបមកទល់ពេលនេះកម្ពុជារកបានមេដាយប្រាក់២គ្រឿង។
មេដាយទាំង ៧គ្រឿងរួមមាន មេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង លើ៤ប្រភេទកីឡា ស្មើនឹង៧វិញ្ញាសា។

ថ្ងៃទី៣១ ខែកក្កដា អត្តពលិកជនពិការកម្ពុជា រកមេដាយបាន ២គ្រឿង ក្នុងនោះមាស១ និងសំរឹទ្ធ១៖
មាស ៖ ប្រភេទកីឡាបាល់បោះ (វិញ្ញាសានារី ៣ទល់៣) កីឡាការិនី អាន ស៊ីណែត, ឡាក់ សាវរី, ស៊ឹម ដា, សាន រដ្ឋា និង ដួង ច័ន្ទរក្សា។

សំរឹទ្ធ ៖ ប្រភេទកីឡាវាយកូនឃ្លីលើតុ (វិញ្ញាសាជាក្រុម Class 1-3) កីឡាករ ឯក ញ្ញាណសមុទ្រ និងកីឡាករ ពៅ ណុច។
ថ្ងៃទី០១ ខែសីហា អត្តពលិកជនពិការកម្ពុជា រកបានមេដាយ ៥គ្រឿងបន្ថែមទៀត ក្នុងនោះមាស១ ប្រាក់៣ សំរឹទ្ធ១៖
មាស ៖ ប្រភេទកីឡាអត្តពលកម្ម (វិញ្ញាសាសាលោតចម្ងាយ) កីឡាការិនី វ៉ិត ចន្ថា។
ប្រាក់ ៖ ប្រភេទកីឡាហែលទឹក (វិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ប្រភេទ SB7) កីឡាករ ខូយ កុយ។
ប្រាក់ ៖ ប្រភេទកីឡាអត្តពលកម្ម (វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T54) កីឡាករ វ៉ាន់ វ៉ុន។
ប្រាក់ ៖ ប្រភេទកីឡាអត្តពលកម្ម (វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T53) កីឡាករ ហៀ ហុក។
សំរឹទ្ធ ៖ ប្រភេទកីឡាហែលទឹក (វិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ប្រភេទ SB9) កីឡាករ យ៉ាវ វណ្ណ:។

សរុបលទ្ធផលនៅក្នុងថ្ងៃទី០១ ខែសីហា មានដូចជា៖
• បាល់បោះជិះរទេះ
បុរស ៥ទល់៥
កម្ពុជា ៣១-៨៩ ហ្វីលីពីន
នារី ៣ទល់៣
ថៃ ៤៧-២៩ កម្ពុជា
• បាល់ទាត់៧ម្ខាង (ចលករខួរក្បាល)
ថៃ ៩-០ កម្ពុជា
• បាល់បោះជនពិការភ្នែក
មីយ៉ាន់ម៉ា ១០-៦ កម្ពុជា
ឡាវ ១៥-៥ កម្ពុជា
• បាល់ទះអង្គុយ
បុរស៖
មីយ៉ាន់ម៉ា ១ទល់៣ កម្ពុជា (១៩ទល់២៥, ២៤ទល់២៦, ២៥ទល់១៧, ២០ទល់២៥)
នារី៖
ឥណ្ឌូនេស៊ី ៣សិត០ កម្ពុជា (២៥ទល់៨, ២៥ទល់៨, ២៥ទល់៦)
• ប៊ូស្យា
វិញ្ញាសានារី BC2
Round Robin 1 Pool
សន សាស (កម្ពុជា) ៣ទល់១ (ឥណ្ឌូនេស៊ី) Gischa Zayana
Febriyanti Rahmadhani (ឥណ្ឌូនេស៊ី) ៤ទល់៣ (កម្ពុជា) គាត ចាន់នី
វិញ្ញាសាបុរស BC4
Round Robin 1 Pool
ពេជ ការ៉េ (កម្ពុជា) ៤ទល់៣ (ហ្វីលីពីន) Ramon Apilado
Fendy Kurnia Pamungkas (ឥណ្ឌូនេស៊ី) ៧ទល់១ (កម្ពុជា) វណ្ណា ណាក់
Pornchok Larpyen (ថៃ) ១២ទល់០ (កម្ពុជា) ពេជ ការ៉េ
• អុក
វិញ្ញាសាបុរសឯកត្តជន (Standard ChessPI)
ជុំទី៣
ជា ស៊ីដេត (កម្ពុជា) ១ទល់០ (ថៃ) Padungsak Sripakdee
ប៉ែន រ័ត្នទីណា (កម្ពុជា) ១ទល់០ (វៀតណាម) Nguyen Anh Tuan
ជុំទី៤
ប៉ែន រ័ត្នទីណា (កម្ពុជា) ០ទល់១ (ហ្វីលីពីន) Henry Lopez
Yoodthana Khoonmee (ថៃ) ០ទល់១ (កម្ពុជា) ជា ស៊ីដេត

អត្ថបទដែលជាប់ទាក់ទង