ស្រ្តីម៉ាស្សាម្នាក់ ប៉ងបញ្ចប់ជីវិត មកលោតសម្លាប់ខ្លួន លើស្ពានស្ទឹងសង្កែ
ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់បានព្យាយាមមកលោតទឹកសម្លាប់ខ្លួនលើស្ពានថ្មថ្មីស្ទឹងសង្កែ នៅវេលាម៉ោង៧ ព្រឹកថ្ងៃទី២៤ កញ្ញា នេះ នៅត្រង់ចំណុចលើស្ពានថ្មថ្មីស្ទឹងសង្កែ ក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង និងប្រជាពលរដ្ឋជួយអន្តរាគមន៍សង្គ្រោះទាន់ពេល ប៉ុន្តែស្រ្តីរូបនេះ មិនបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យនាងមកលោតទឹកនោះទេ។ ស្ត្រីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ ឈ្មោះគឹម ស្រីនូ ហៅណា អាយុ២០ឆ្នាំ មុខរបរម៉ាស្សា រស់នៅភូមិស្មាច់ ឃុំស្មាច់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ស្ត្រីរូបនេះ ត្រូវគេប្រទះឃើញដើរទៅលើស្ពាន ហើយបានព្យាយាមលោតទឹកស្ទឹងសង្កែ ទើបត្រូវកន្លងកងរាជអាវុធហត្ថក្រុង និងពលរដ្ឋជួយអន្តរាគមន៍ ដើម្បីសង្គ្រោះភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានសាកសួរនាំស្ត្រីរូបអំពីរឿងរ៉ាវនេ តែគេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ៕