សហរដ្ឋអាមេរិក សម្លាប់លោក al-Zawahiri មេក្រុម al-Quaïda
បរទេស៖ តើសហរដ្ឋអាមេរិក សម្លាប់លោក al-Zawahiri មេក្រុម al-Quaïda ដោយប្រើអាវុធអី ? លោក al-Zawahiri ត្រូវបានសម្លាប់ក្នុងពេលលោកអង្គុយនៅរានហាលផ្ទះលោកនាពេលព្រឹកព្រលឹមក្នុងទីក្រុងកាប៊ូល ប្រទេសអាហ្វហ្កានីស្ថាន ។ ក្រៅពីរូបលោក មិនមានអ្នកណារបួសឬស្លាប់ទេ ផ្ទះក៏មិនមានការខូចខាតទៀត ។
គេគិតថា សហរដ្ឋ អាមេរិកពិតជាបានប្រើមីសុីល Hellfire ( ភ្លើងនរក ) R9X តែមិនមានជាតិផ្ទុះទេ ។ មីសុីលនេះមានកាំបិតមុខស្រួចដូចឡាម ៦ ដែលនឹងបើកចេញនៅពេលទៅដល់ទៅដៅ ហើយអាចកាត់កំទេចអ្វីៗទាំងអស់ដែលនៅមុខផ្លូវវា ដោយមិនប៉ះពាល់អ្វីៗដែលនៅជិតទីដៅរបស់វាទេ ។
រូបមួយចំនួននេះ ជាការបំផ្លាញរបស់ មីសុីល Hellfire R9X ដែលគេអោយឈ្មោះថា «កាំបិត Ginsu ហោះ» [ Flying Ginsu] ។