ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល ប្រជុំប្រចាំ ខែសីហាលើការងារ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

224

ភ្នំពេញ៖នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូលប្រចាំ ខែសីហា​ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល។
សមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌលោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌកំបូល នាយក នាយករងរដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់/ចៅសង្កាត់រង ស្មៀនទាំង៧សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌកំបូល។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- ការងារពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ។
២- ពង្រឹងរបៀបរបបការងារការិយាល័យទាំង១១
។៣- ពង្រឹងរបៀបរបបការងាររដ្ឋបាលសង្កាត់ ការងារចាក់វាក់ សាំងCOVID-19 ដុសជំរុញ
៤- បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង