អាស៊ានប៉ារ៉ាហ្គេម៖ គិតត្រឹមពេលនេះកម្ពុជា បានមេដាយមាស៣គ្រឿងហើយ
ភ្នំពេញ៖ពេលនេះមេដាយអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ីកម្ពុជាដណ្ដើមបានមេដាយមាសចំនួន៣គ្រឿងស្របតាមមហិច្ឆតាររបស់លោកយី វាសនាដែលជានាយបេសកកម្មកម្ពុជាសម្រាប់អាស៊ានប៉ារ៉ាហ្គេមហើយ។
មេដាយមាសទី១ដណ្ដើមបានដោយក្រុមបាល់បោះជិះរទេះនារីវិញ្ញាសា៣នាក់ទល់៣នាក់មេដាយមាសទី២រកបានដោយកីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា វិញ្ញាសាលោតចម្ងាយ មេដាយមាសទី៣ប្រជែងបានដោយកីឡាការិនីប៊ូស្យា សន សាល ។
ក្រៅពីនេះកម្ពុជាប្រជែងបានមេដាយប្រាក់ចំនួន៦គ្រឿងនិងសំរិទ្ធចំនួន៤គ្រឿងលើវិញ្ញាសាកីឡាករហែលទឹក ខូយ កុយ វិញ្ញាសាហែលកង្ហែប ១០០ម៉ែត្រ កីឡាករប្រណាំងរទេះ ហៀ ហុក ២គ្រឿង វិញ្ញាសា១០០ម៉ត្រ និង២០០ម៉ែត្រ កីឡាករប្រណាំងរទេះ វ៉ាន់ វុន ២គ្រឿង វិញ្ញាសា១០០ម៉ត្រ និង២០០ម៉ែត្រ កីឡាការិនី វ៉ិត ចន្ថា ១គ្រឿង វិញ្ញាសារត់២០០ម៉ែត្រ ។
កីឡាករហែលទឹក យ៉ាវ វណ្ណ: វិញ្ញាសា១០០ម៉ែត្រ កីឡាករប្រណាំងរទេះ ឈន់ ពន់ វិញ្ញាសា២០០ម៉ែត្រ កីឡាករ ឯក ញាណសមុទ្រ និងកីឡាករ ពៅ ណុច វិញ្ញាសា វាយគូក្រុម កីឡាករអុក ជា ស៊ី ដេត និងប៉ែតរ័ត្នទីណា ១គ្រឿង ។
កម្ពុជានៅសល់ប្រភេទកីឡាជាច្រើនទៀតដែលមានសក្តានុពលអាចបន្តដណ្តើមមេដាយបានបន្ថែមទៀត៕