ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកហែលទឹក៨៧នាក់ចូលរួមពានរង្វាន់សម្តេចក្រឡាហោម ស ខេង

113


​ភ្នំពេញ៖កីឡាករ-កីឡាការិនីហែលទឹក៨៧នាក់ដែលក្នុងនោះកីឡាករចំនួន៥៧នាក់ និង កីឡាការិនី៣០នាក់
មកពីសមាគម-ក្លិបចំនួន៧បានចូលរយមប្រកួតហែលទឹក ដណ្តើម ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៥
ដែលធ្វើនៅអាងទឹកស្ដាតអូឡាំពិកពេញមួយព្រឹកថ្ងៃទី២៤កញ្ញា ។

​ការប្រកួតមានចំនួន១៧វិញ្ញាសាដែលក្នុងនោះក្រៅពីកីឡាករ-កីឡាការិនីជំនាញគឺជាការប្រកួតសម្រាប់យុវ
ជនកុមារាកុមារីវ័យក្មេងៗនិងកីឡាករជនពិការ។ព្រឹត្តិការណ៍នេះឧបត្ថម្ភទាំងស្រុងដោយសម្ដេចក្រឡាហោមឧប
នាយករដ្ឋមន្រ្តី ស ខេងដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

​ក្លិបសមាគមទាំង៧ដែលចូលរួមប្រកួតនេះមានក្រសួងមហាផ្ទៃ ក្រសួងសាធរណការណ៍និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពត៌មាន ក្លិបនាគរាជខេត្តកំពង់ចាម សាលាខេនវីដអន្តរជាតិសឹង្ហបូរី ក្លិបមច្ឆានុបនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

​នៅក្នុងការប្រកួតនេះគេសង្កេតឃើញថាក្លិបនាគរាជខេត្តកមពង់ចាមដណ្ដើមបានមេដាយមាសច្រើនជាងគេ
គឺមេដាយមាស៥គ្រឿងមេដាយប្រាក់៤គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿង។ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាស
៤គ្រឿងមេដាយប្រាក់២គ្រឿង និង មេដាយសំរិទ្ធ៥គ្រឿង ។ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន មេដាយមាស៣ គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ២គ្រឿង និងសាលាខេនវីដអន្តរជាតិសឹង្ហបូរីមានមេដាយមាស៣គ្រឿង ។

​លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និង ជាអនុប្រធានសហព័ន្ធខ្មែរកីឡា
ហែលទឹកបានអញ្ជើញចូលរួមនិងបំបាក់មេដាយដល់ជ័យលាភី ។

​លោកឧត្តមសេនីយ៍បានអះអាងថានេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយដែលអ្នកចូលរួមទាំងអស់ទោះបី
មិនដណ្ដើមបានមេដាយក៏លោកត្រូវតែ ឧបត្ថម្ភថវិកាខ្លះជាការលើកទឹកចិត្តដល់ពួកគេ ដើម្បីឲ្យគេមកចូលរួមនៅក្នុង ការប្រកួតលើកក្រោយៗទៀត ។

អត្ថបទដែលជាប់ទាក់ទង