ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣​នាក់ស្លាប់ និងរងរបួសជាច្រើននាក់ ដោយសាររថយន្តក្រុមហ៊ុនវីរៈប៊ុនថាំដឹកអ្នកដំណើរ បុកជាមួយគោយន្តកន្ត្រៃ​

255

ខេត្ត​សៀមរាប៖​ មនុស្ស០៣នាក់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនវីរៈប៊ុនថាំ បុកជាមួយគោយន្តកន្ត្រៃហេតុការណ៍នេះនា​ថ្ងៃទី​២​ខែសីហា​ ឆ្នាំ២០២២​ វេលាម៉ោង​៥.៣០នាទីល្ងាចនៅចំណុច ក្នុងភូមិគោកត្រំ ឃុំស្រណាលស្រុកក្រឡាញ់ ខេត្តសៀមរាប​។

បើ​តាមការអោយដឹងពីបងប្អូននៅចំណុចកើតហេតុបានប្រាប់ដឹងថា មុន​ពេល​កើតហេតុ​ រថយន្ត​បង្ក​ក្រុមហ៊ុនវីរៈប៊ុនថាំបាន​បើក​បរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណពាក់ស្លាកលេខ ភ្នំពេញ៖ 3E-1209 បានបើកបរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុក​ ជាមួយនិងគោយន្តកន្ត្រៃបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឱ្យខាងគោយន្តកន្ត្រៃ ដាច់ជាច្រើនកំណាត់ បណ្ដាល​ឱ្យ​អ្នក​រួម​ដំណើរបាត់បងជិវិត០៣នាក់ក្នុងនោះមាន៖ស្រី០២និងប្រុស០១ ជាប្ដីប្រពន្ធនឹងគ្នារី រីឯអ្នករួមដំណើរផ្សេងទៀតរបួស​ធ្ងន់ធ្ងរ​ស្រាលជា​ច្រើន​នាក់​ហើយ​ផងដែរ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោកបានប្រាប់មកអង្គភាពសារព័ត៌មានឲ្យដឹងថា សាកសពជនរងគ្រោះទាំង០៣នាក់ជាអ្នករស់នៅភូមិជាមួយគ្នានៅក្នុងភូមិទឹកជុំ ស្រុកប្រនេតព្រះ ខេត្តបន្ទាយមានជ័យ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារនៃសពធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តនិងគោយន្តកន្ត្រៃយកទៅរក្សាទុកនៅកន្លែងនគរបាលចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយគ្នា៕

អត្ថបទដែលជាប់ទាក់ទង