ប្លន់ម៉ូតូបានហើយរត់មិនរួចត្រូវប៉ូលិសខណ្ឌឫស្សីកែវចាប់ជាប់
ភ្នំពេញៈជនសង្ស័យម្នាក់ក្នុងចំណោមគូកនវា៣នាក់ដែល បានធ្វើសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះម្នាក់បាន សម្រេចតែរត់មិនរួចត្រូវកម្លាំងសមត្ថកិចកចប៉ូលិសខណ្ឌឫស្សីកែវតាមប្រមាញ់ ចាប់ឃាត់ខ្លួនជាប់។
លោកគល់ យីអធិការប៉ូលិសខណ្ឌឫស្សីកែវបានអោយដឹងថា ករណីកើតឡើងកាលពីម៉ោងជាង២កណ្ដាល អាធ្រាត្រឈានចូលថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៨នេះ នៅចំណុចផ្លូវលំភូមិសាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
លោកអធិការប៉ូលិសខណ្ឌឫស្សីកែវបានអោយដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសុខ សំបូរភេទប្រុសអាយុ២៨ឆ្នាំស្នាក់នៅ សង្កាត់អូឫស្សីទី១ខណ្ឌ៧មករារាជធានីភ្នំពេញមុខរបរលក់គ្រឿងជ័រ។
ចំណែកជនសង្ស័យឈ្មោះជេម សីហាភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅផ្ទះជួល នៅសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ (ជនសង្ស័យដែលឃាត់ខ្លួនបាននោះមានសារធាតុញៀន)
លោកអធិការប៉ូលិសខណ្ឌឫស្សីកែវបន្តទៀតដោយ ស្តីពីបង្ក្រាបជាក់ស្តែងករណីលួចមាន ស្ថានទំងន់ទោស(ប្រើដាវគំរាមយកម៉ូតូនSOcpy របស់ជនរងគ្រោះ)
ខាងលើក្នុងនោះកម្លាំងសមត្ថកិច្ចយើងដកហូត ១ម៉ូតូរបស់ជនរងគ្រោះម៉ាក SOoPyពណ៍សពាក់ស្លាកលេខ ភព 1GT6235បានត្រូវប្រគល់ជូនជនរងគ្រោះបណ្តោះអាសន្ន។
២/ម៉ូតូជនសង្ស័យម៉ាកស៊ុយសុីគីនិច ពណ៍សខៀវពាក់ស្លាកលេខភព 1Gy1802។
៣/ដាវកែឆ្នៃ២ដើម
លោកគល់ យីអធិការប៉ូលិសខណ្ឌឫស្សីកែវបានអោយដឹងទៀតថានៅ ថ្ងៃខែឆ្នាំខាងលើនោះចំនុចកើតហេតុខាង លើមានជនសង្ស័យចំនួន៣នាក់បានធ្វើសកម្មភាព ដោយប្រើដាវគំរាមយកម៉ូតូSOopyរបស់ជនរងគ្រោះខាងលើនោះហើយក្រោយ ពីធ្វើសកម្មភាពហើយជនសង្ស័យបាន ព្យាយាមជិះម៉ូតូរបស់ជនរងគ្រោះរត់គេចខ្លួន។បន្ទាប់មកជនរងគ្រោះបានស្រែកថាចោរៗឲ្យជួយ ក៏បានជួបកំលាំងល្បាតខណ្ឌ+ប៉ុស្ត៍សម្ថកិច្ចយើង បានធ្វើអន្តរាគមន៍ភ្លាមឈានទៅឃាត់ជនសង្ស័យបានម្នាក់។រីឯជនសង្ស័យ២នាក់ទៀតត្រូវរត់គេចខ្លួនបាត់និង ដកហូតបានដាវ២ដើមម៉ូតូ២គ្រឿង ១គ្រឿងជារបស់ជនរងគ្រោះ និង១គ្រឿងទៀតជារបស់ជនសង្ស័យបានរត់ចោល នៅចំនុចផ្លូវជាតិលេ៥មុខភូមិសាមគ្គីសង្កាត់ឬស្សីកែវ។បច្ចុប្បន្ននេះអធិការដ្ថានបានកសាងសំណុំរឿង បញ្ជូនតាមនិតិវិធីនិងធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត អោយខាងតែបាន។
គួរបញ្ជាក់ផងដែរថាមួយរយះនេះចាប់តាំងពីលោកគល់ យីត្រូវបានថ្នាក់ដឹកនាំតែងតាំងជាអធិការប៉ូលិស ខណ្ឌឫស្សីកែវរាជធានីភ្នំពេញមកគេសង្កេតឃើញ ថាលោកអធិការខណ្ឌឫស្សីកែវទើបឡើងថ្មីនេះ បានដឹកនាំកម្លាំងសមត្ថកិច្ចប៉ូលិសក្នុងជួរអធិការដ្ឋាន ប៉ូលិសខណ្ឌឫស្សីកែវនិងតាមបណ្ដាប៉ុស្តិ៍ប៉ូលិស ចុះបង្រ្កាបរាល់បទល្មើសបានជាច្រើនករណី គួរអោយគត់សម្គាល់ដើម្បីរក្សាភាពសុខសាន្ត ជូនដល់ប្រជាជនក្នុងមូលដ្ឋានខណ្ឌឫស្សីកែវរស់នៅប្រកប ដោយភាពកក់ក្ដៅផងដែរ៕