គំនិតឡឺកឺ ៖ តៃវ៉ាន់ប្រៀបដូចជានំគមឬ?
ភ្នំពេញ ៖ ពេលនេះអាមេរិកនិងចិនកំពុងសង្គ្រឺតធ្មេញដាក់គ្នា ពីរឿងតៃវ៉ាន់មិនតែប៉ុណ្ណោះពេលនេះអាមេរិក កំពុងតែឌឺចិនដោយសារតែដំណើរទស្សនកិច្ចណាមួយរបស់ ប្រធានសភាតំណាង
រាស្ត្រអាមេរិក លោកស្រីណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ។
ក្នុងខណៈដែលចិនរក្សាជំហរថាតៃវ៉ាន់គ្រាន់តែជាផ្នែកមួយរបស់ចិនតែប៉ុណ្ណោះអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ចាង ជុន (Zhang Jun) បានព្រមានថាអាមេរិកពេលនេះកំពុងតែបំផ្លាញទំនាក់ទំនងរវាងគ្នានឹងគ្នាហើយ។
លោក ចាង ជុន ក៏បានបញ្ជាក់ដែរថាដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ពិតជា មានគ្រោះថ្នាក់ជាទីបំផុត ហើយក៏ជាការបង្កហេតខ្លាំងបំផុតផងដែរ។អីយ៉ា ! ខ្លានិងខ្លាបញ្ចេញចង្កូមដាក់គ្នាហើយតើ ។
សម្រាប់សេតវិមានវិញលោកប្រធានាធិបតីអាមេរិកចូ បៃដិនបន្ទោសចិនថាធ្វើសកម្ម
ភាពបង្កហេតុឬភាពតានតឹងប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រ
អាមេរិកដោយសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចនេះមិនមែនឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរគោលនយោបាយអាមេរិកនោះឡើយ ។
តាមពិតអាមេរិចូលចិត្តឌឺតាមរបៀបបង្ហោះប៉េងប៉ោងមើលទឹសខ្យល់បើខ្យលស្ងប់អាមេ
រិកនឹងធ្វើតាមទំនើងចិត្តខ្លួនឯងភ្លាមតែខ្យល់បោកបក់អាមេរិក៏មិនហ៊ានប្រថុយប្រថានដែរព្រោះប្រទេសដែលមានធ្មេញបំពាក់អាតូមិកមិនមែនមានតែអាមេរិកឯណា?
ចិន រុស្ស៊ី កូរេខាងជើង. . .អ្ហូសច្រើនទៀតសុទ្ធតែមានធ្មាញអាតូមមិក ធ្មាញនុយក្លេអែរ
ដូចគ្នាគ្រាន់តែវាមិនទាន់ដល់ពេលដែលត្រូវបញ្ចេញប៉ុណ្ណោះ។
ហេស ! ហេស !បើខ្លាខាំគ្នាមែនអ្ហ៊ែសនាយខ្ញុំចាំតែទៅរើសចង្កូមខ្លាំណាដែលបាក់យក
មកស្រោបមាសធ្វើបន្តោងខ្សែកពាក់ហើយក្រែងលើបានកាចដូចគេ៕