ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាស៊ានប៉ារ៉ាហ្គេម៖ កម្ពុជាឈ្នះមេដាយ ហួសការកំណត់

305

 

ភ្នំពេញ៖ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមមិនទាន់ចប់នៅឡើយទេតែកម្ពុជាដណ្ដើមបានមេដាយហួសពីការរំពឹងទុកទៅហើយ។
លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកជនពិការកម្ពុជាចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឥណ្ឌូនេស៊ី ធ្លាប់បានឲ្យដឹងថា កម្ពុជាបានកំណត់យកមេដាយមាសឲ្យបានចំនួន៣គ្រឿង។

ចំណែកមេដាយប្រាក់ និងសំរឹទ្ធ ត្រូវរកឲ្យបានច្រើនគ្រឿងពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០២២។
អ្វីដែលស្មានមិនដល់នោះគឺគិតត្រឹមល្ងាចថ្ងៃទី៣ខែសីហាបន្ទាប់ពីបើកដំណើរការប្រ
កួតតាំងពីថ្ងៃទី៣០ ខែកក្កដា ក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះបានមេដាយមាស៥គ្រឿង មេដាយប្រាក់៧និងមេដាយសំរឹទ្ធ៦គ្រឿង។ដូច្នេះមានន័យថាកម្ពុជាទទួលបានមេដាយមាសលើសចំនួនកំណត់ហើយ ខណៈការប្រកួតនៅវិញ្ញាសាជាច្រើនទៀត។

កម្ពុជាមិនត្រឹមឈ្នះមេដាយមាសលើសគោលដៅកំណត់ប៉ុណ្ណោះទេក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះបានមេដាយសរុបច្រើនជាងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមមុនៗទាំងអស់ពោលគឺឈ្នះសរុប១៨គ្រឿង ប្រៀបធៀបនឹងកាលឆ្នាំ ឆ្នាំ២០០១ បាន៣គ្រឿង, ឆ្នាំ២០០៣ បាន៩គ្រឿង, ឆ្នាំ២០០៥ បាន៥គ្រឿង, ឆ្នាំ២០០៧ បាន១គ្រឿង, ឆ្នាំ២០០៩ បាន៧គ្រឿង, ឆ្នាំ២០១១ បាន៧គ្រឿង, ឆ្នាំ២០១៣ បាន៩គ្រឿង, ឆ្នាំ២០១៥ បាន ៩គ្រឿង និងឆ្នាំ២០១៧ បាន១០គ្រឿង។ការឈ្នះមេដាយមាសគិតត្រឹមពេលនេះ៥គ្រឿងក៏ជាការឈ្នះមេដាយមាសច្រើនជាងលើកណាៗទាំងអស់គិតចាប់ពីលើកទី១រហូតដល់លើកទី៩។
អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡា១១ប្រភេទចូលរួមប្រកួត គឺកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៥ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុកអន្តរជាតិ និងប៊ូស្យា៕

អត្ថបទដែលជាប់ទាក់ទង