កំណាត់ផ្លូវជាតិលេខ2 ក្នុងមូលដ្ឋានចាក់អង្រែលើ.ក្រោម ខូចដោយអន្លើរៗដោយសារឡានដឹកខ្សាច់ធុនធំ..???
ភ្នំពេញ៖បើយោងតាមសេចក្ដីរាយការណ៍ពីបងប្អូនប្រជាជនជាអ្នកដំណើរទូទៅពេលឆ្លងកាត់កំណាត់ផ្លូវជាតិលេខ2ក្នុងមូលដ្ឋានចាក់អង្រែលើនិងចាក់អង្រែក្រោមនិងចុះពិនិត្យមើលដោយផ្ទាល់ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី04ខែសីហាឆ្នាំ២០២២នេះឃើញថាកំណាត់ផ្លូវជាតិលេខ2ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ និង ចាក់អង្រែក្រោម ខណ្ឌមានជ័យនៃរាជធានីភ្នំពេញកំពុងរងការខូចខាតយ៉ាងដំណំដោយកន្លែងៗពោលគឺកន្លែងដែលរងការខូចខ្ទេចខ្ទីបង្កការលំបាកក្នុងការធ្វើដំណើរតាមមធ្យោបាយនានានោះពិសេសនៅពេលយប់ព្រលប់ហើយកន្លែងដែលរងការខូចធ្ងន់ធ្ងរជាងគេនោះគឺនៅជិតសាលាសង្កាត់ចាក់អង្រែលើតែម្ដង។
កំណាត់ផ្លូវដែលរងការខូចនោះដោយមិនអាចទ្រនូវទម្ងន់កង់ឡានដឹកដីខ្សាច់ប្រភេទធុនធំបានឡើយដែលដឹកជញ្ជូនដីខ្សាច់យ៉ាងគគ្រឹកគគ្រេងពេលយប់នៅតំបន់ចាក់អង្រែលើនិងចាក់អង្រែក្រោមនាសព្វថ្ងៃនេះ។ក្រៅពីផ្លូវខូចបានបង្កនូវប៉ះពាល់ផ្នែកបរិស្ថាននិងសុខភាពប្រជាជននៅតំបន់នោះពិសេសអ្នកដំណើរតាមម៉ូតូផងដែរ៕