ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុននេះបន្តិច កម្ពុជារកបានមេដាយ ប្រាក់មួយគ្រឿង បន្ថែមទៀត

219

ភ្នំពេញ៖ក្រុមបាល់បោះរទេះជនពិការនារីដែលប្រកួតផ្ដាច់ព្រ័ត្ដដណ្ដើមមេដាយមាសជាមួយថៃនោះកម្ពុជាបានទទួលត្រឹមមេដាយប្រាក់ប៉ុណ្ណោះបន្ទាប់ពីប្រកួតចាញ់ថៃក្នុងពិន្ទុ៣៩ទល់៥០។
ការប្រកួតបានបញ្ចប់ហើយសម្រាប់ប្រភេទបាល់បោះវិញ្ញាសា៥ទល់៥៦នេះ ។សូម
បញ្ជាក់ថាសម្រាប់វិញ្ញាសាបាល់បោះរទេះនារី៣ទល់៣នាក់កម្ពុជាប្រជែងបានមេដាយមាស។

ពេលនេះមេដាយរបស់កម្ពុជា កើនបាន សរុបចំនួន ២៦គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ៩។
សូមបញ្ចាក់ថាថ្ងៃនេះកីឡាករហែលទឹកជនពិការកម្ពុជាខូយកុយដណ្ដើមបានមេដាយប្រាក់១គ្រឿងចំពោះវិញ្ញាសាប្រណាំងរទេះ១០០ម៉ែត្រ៤ដងក៏កម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿងបន្ថែមទៀតដែរ ។

សម្រាប់ពេលនេះកីឡាបាល់បោះរទេះនារីវិញ្ញាសា៥នាក់ទល់៥នាក់រកបានមេដាយ
ប្រាក់មួយគ្រឿងទៀត។មេដាយនៃការប្រកួតកីឡាជនពិការអាស៊ានលើកនេះកម្ពុជាដណ្ដើមបានមេដាយហួសពីការស្មាន ៕

អត្ថបទដែលជាប់ទាក់ទង