ឧកញ៉ា សឹង្ហ សំអុល មានអាជ្ញាធរប័ណ្ណរកស៊ីឈើស្របច្បាប់ តែមកខ្លាចកាមេរ៉ាអ្នកកាសែតទៅវិញ
ខេត្តមណ្ឌលគិរី៖ បច្ចុប្បន្នឧកញ៉ា សឹង សំអុល ដែលជាប្រធានក្រុមហ៊ុនមួយ បានទទួលអាជ្ញាប័ណ្ណស្របច្បាប់ ពីរាជរដ្ឋាភិបាល ក្នុងការកាប់ឈើ ដឹកឈើ ក្នុងតំបន់ភូមិភាគឦសាន។ គាត់ បានប្រើប្រាស់កងកម្លាំង ប្រដាប់អាវុធ កងសន្តិសុខ ដើម្បីការពារក្បូន ដឹកជញ្ជូនឈើនេះ ចេញទៅប្រទេសវៀតណាម។
ពាក់ព័ន្ធឧកញ៉ាមេឈ្មួញឈើនេះ មានសេចក្តីរាយការណ៍ពីស្រុកកោះញែក បានឲ្យដឹងថា សកម្មជនការពារព្រៃឈើបីនាក់ នឹងអ្នកយកព័ត៌មានពីរនាក់ បានរងនូវការគម្រាមកំហែងពីឧកញ៉ា សឹង្ហ សំអុល ក្រោយពួកគេព្យាយាមផ្តិតយករូបភាព ពីដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ក្នុងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ស្របពេលដែលគេឃើញមានរថយន្តធុនធំចំនួន២០គ្រឿង បានផ្ទុកឈើពេញរួចជាស្រាច់ក្នុងដីក្រុមហ៊ុន។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ កញ្ញា ២០១៨ នៅភូមិសាស្ត្រឃុំ សុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ក្រុមអ្នកសារព័ត៌មាន និងអ្នកឃ្លាំមើល បានចូលទៅតំបន់កើតហេតុ តាំងពីយប់ថ្ងៃទី២១ រហូតដល់ព្រឹកថ្ងៃទី២២ ទើបជួបប្រទះបញ្ហា គំរាមកំហែង ពីក្រុមរកស៊ីឈើទាំងនោះ។ លោកឧកញ៉ាសឹង្ហ សំអុល និងបក្ខពួក បានដឹកនាំសន្តិសុខប្រមាណជិត២០នាក់ ជិះរថយន្តចំនួន ២ គ្រឿងនិងម៉ូតូចំនួន១២គ្រឿង មកស្ទាក់ឃាត់រថយន្តអ្នកឃ្លាំមើលបទល្មើសព្រៃឈើនិងអ្នកសារព័ត៌មានដែលកំពុងធ្វើ សកម្មភាពផ្តិតយករូបភាពនៅចំណុចក្បែរខ្ទម អ្នកតាជ័យ ក្នុងភូមិសាស្ត្រក្រុមហ៊ុនមាស្ទ័រខេសាន់ ដែលមានទីតាំងក្នុងភូមិល្ហក ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឧកញ៉ាសឹង្ហ សំអុល បានបញ្ជាកូនចៅខ្លួនឲ្យឆែកឆេររកកូនយន្តហោះ(ដ្រូន)ក្នុងរថយន្ត ហើយចាប់បោកទៅលើដីធ្វើឲ្យខូចខាតប្រើការលែងកើត ព្រមទាំងប្រើពាក្យគំរាមកំហែងថានឹងឲ្យស្នងការ និងអភិបាលខេត្តឃាត់ខ្លួនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះឧកញ៉ាម្នាក់នេះ នៅបានគំរាមដុតរថយន្តរបស់ក្រុមការងា រអ្នកឃ្លាំមើលបទល្មើសព្រៃឈើ ចោលថែមទៀត ប៉ុន្តែទំនងឧកញ៉ា សឹង្ហ សំអុល បារម្ភក្រែងបញ្ហានេះកាន់តែរីកធំ ក៏ស្រុះស្រួលប្រគល់ដ្រូនមកវិញ ដើម្បីបញ្ចប់បញ្ហា។
ឧកញ៉ា សឹង្ហ សំអុល ពិតជារកស៊ីត្រឹមត្រូវមែននោះ ហេតុអ្វីបានជាដាក់កម្លាំងប្រដាប់អាវុធឲ្យយាមការពារតាមដងផ្ល្លូវច្រកចូល និងដាក់កម្លាំងសន្តិសុខច្រើនសន្ធឹកបែបនេះ។ ម៉្យាងទៀតបើក្រុមហ៊ុនម៉ាស្ទ័រខេសាន់ មិនរកស៊ីឈើខុសច្បាប់ រឿងអីខ្លាចគេថតរូបយកទៅផ្សាយ ហើយមិនបង្ហាញឯកសារច្បាប់ឲ្យអ្នកព័ត៌មានបានដឹងផង។
ជុំវិញវត្តមានរថយន្តធុនធំដឹកឈើក្នុងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី លោក អុំ វណ្ណសុភៈ បានប្រាប់ថា រាល់ការដឹកជញ្ជូនឈើ របស់ឧកញ៉ា សឹង្ហ សំអុល ត្រូវតែវាស់វែងសិន ទើបអាចលើកឡើងឡានបាន។
ទង្វើបែបនេះ ត្រូវបានគេរិះគន់ថា ប្រសិនបើឧកញ៉ាសឹង សំអុល ម្ចាស់ក្រុមហ៊ុន ម៉ាស្ទើ ខេសាន់ មានច្បាប់អនុញ្ញាតដឹកជញ្ជូនឈើ ដោយស្របច្បាប់ ចាំបាច់ខ្លាចអ្នកសារព័ត៌មានធ្វើអ្វី ដោយគ្រាន់តែប្រើកាមេរ៉ាតូចមួយទៅថតរូបភាពបែបនេះ។
និងសមត្ថកិច្ចមួយចំនួនផ្សេងទៀតមិនមែនចុះទៅបង្ក្រាបទេ គឺចុះទៅដេញ និងប្រាប់ឲ្យក្រុមឡានបាកុង ក្រុមត្រាក់ទ័រ ក្រុមគោយន្តកន្ត្រៃត្រឡប់ចេញពីព្រៃវិញ ដោយសារតែសកម្មភាពទាំងនេះបែកការដល់ថ្នាក់លើ ពិសេសពួកគេអាចទទួលបាននូវកញ្ចប់ទើប ភារកិច្ច តួនាទីបង្ក្រាប ទៅជាផ្តល់ព័ត៌មានឲ្យជនល្មើសចាកចេញពីតំបន់ព្រៃឈើ៕