.១០០នាក់ ចូលរួមរត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៧ថ្ងៃនេះ
ភ្នំពេញ៖ព្រឹកទី៧សីហានេះ នៅមុខប្រាសាទអង្គរវត្ត ក្នុព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៧មានអ្នកចូលរួមប្រមាណ ២,១០០នាក់ មកពីជាង ៤០ប្រទេស។
មន្ដ្រីជំនាញបានចាត់ទុកការចាប់ផ្ដើមឡើងវិញនេះ ប្រកបដោយសញ្ញាណវិជ្ជមាន ដើម្បីរួមចំណែកស្ដារសេដ្ឋកិច្ចជាតិផង និងវិស័យទេសចរណ៍ផង។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈ
កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានថ្លែងមុនបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសារត់ ៤២.១៩៥ម៉ែត្រ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះថា ក្នុងចំណោមអ្នកចូលរួម ២,១០០នាក់ មានបរទេសមកពីក្រៅស្រុកជិត ១០០នាក់ និងបរទេសក្នុងស្រុកប្រមាណ ៣០០នាក់ ក្រៅពីនោះជាប្រជាពលរដ្ឋខ្មែរ មកពីគ្រប់រាជធានី-ខេត្ត។
ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតថោងខុនរដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជំរុញធ្វើពិពិធកម្មកីឡាធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍កីឡានេះរស់ឡើងវិញ ដំណាលគ្នានឹងការស្ដារសេដ្ឋកិច្ច ក៏ដូចជាស្ដារទេសចរណ៍ឡើងវិញ ក្នុងដំណាក់កាលទើបងើបពីកូវីដ-១៩។ ដំណាក់កាលនេះ ក្រសួងទេសចរណ៍ និង NOCC បានដាក់ទិសដៅថា ឲ្យជួយកម្រើកឡើងវិញជួយសេដ្ឋកិច្ចឡើងវិញតាមរយៈព្រឹត្តិការណ៍កីឡា និងទេសចរណ៍»។
ក្នុងការរៀបចំនេះដែរយើងឃើញសញ្ញាណល្អពេលដែលយើងចាប់ផ្ដើមរៀបចំឡើង
វិញ ក្រោយកូវីដ-១៩ ដែលធ្វើឲ្យយើងខកខានរៀបចំ ២ឆ្នាំ យើងឃើញមានសញ្ញាណល្អ ក្នុងការចូលរួមដើម្បីថែរក្សាសុខភាពដើម្បីជួយដល់វិស័យទេសចរណ៍ដើម្បីធ្វើឲ្យទេសចរណ៍ក្នុងស្រុកធ្វើចលនាឡើងវិញ ព្រោះប្រសិនបើជាយើងមិនជំរុញទេសចរណ៍ក្នុងស្រុកទេ យើងពិបាកណាស់ក្នុងការលើកតម្កើនជីវភាពរស់នៅរបស់អាជីវករ ឬប្រតិបត្តិករទេសចរណ៍ទាំងអស់ អាចនឹងមានបញ្ហា»។
ក្រោយទទួលបានការអនុញ្ញាតក្រសួងទេសចរណ៍និងNOCCយើងនឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ឲ្យបានច្រើនហើយក្រៅពីនៅសៀមរាបក៏មានគម្រោងរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនិងប្រណាំងកង់ជាដើមនៅខេត្តព្រះសីហនុចាប់ពីចុងឆ្នាំ២០២២រហូតដល់ឆ្នាំក្រោយៗទៀត ហើយក៏ដើម្បីផ្សាភ្ជាប់នូវការផ្សព្វផ្សាយ និងអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរ៕