ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករហាប់គីដូចំនួន ៤៤នាក់ចូលរួមប្រឡង តម្លើងខ្សែក្រវ៉ាត់

240

ភ្នំពេញ: ថ្មីៗនេះ សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រឡងតម្លើងខ្សែក្រវាត់ និងបំពាក់ខ្សែក្រវាត់ដល់ កីឡាកររបស់ខ្លួនចំនួន៤៤នាក់ នៅមជ្ឈមណ្ឌលហាប់គីដូ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

​លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់ គីដូកម្ពុជាបានមានប្រសាសន៍ថា ការប្រឡងខ្សែក្រវ៉ាត់ លើកនេះមានកីឡាករ-កីឡាការិនីចំនួន៤៤នាក់ ក្នុងនោះមានខ្សែក្រវ៉ាត់ ពណ៌ត្នោត៣នាក់ខ្សែក្រវ៉ាត់ពណ៌ក្រហម៤នាក់។ ក្រៅពីនេះគឺតម្លើងខ្សែក្រវ៉ាត់ពណ៌បៃតងឡើងឆ្នូតចំនួន៧នាក់ ខ្សែក្រវ៉ាត់ពណ៌ឡើងបៃតងចំ

នួន៨នាក់ ខ្សែក្រវ៉ាត់ពណ៌ឡើងទឹកក្រូចចំនួន១២នាក់ និងខ្សែក្រវ៉ាត់ពណ៌ឡើងស ឆ្នូតចំនួន១០នាក់។

​លោកអគ្គលេខាធិការបានចូលរួមអបអរកីឡាករ-កីឡាការនីទាំងអស់ ដែលបានខំប្រឹងអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រឡងលើកម្រិតខ្សែក្រវ៉ាត់របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង