គំនិតឡឺកឺ ៖ ពេលដែលអ្នកបង្កវិបត្តិក្លែងខ្លួន ជាអ្នកអភិរក្សសន្ដិភាព
អាមេរិកបើនិយាយឲ្យចំគឺមិនមែនជាប្រទេសមួយឡើយតែបណ្ដុំនៃវប្បធម៌ចម្រុះដោយ
សារតែទឹកដីមួយនេះមានមនុស្សរស់នៅចម្រុះពណ៌សម្បុរ ។
អញ្ចឹងហើយទើបអ្វីៗដែលពួកអាមេរិធ្វើឡើងច្រើនតែភ្លាវនិងចូលចិត្តប្រើវប្បធម៌ស្វាស៊ី
បាយរួចលាបមាត់ពពែ ។អញ្ចឹងហើយទើបអ្នកវិភាគនយោបាយនានាតែងតែចំអកថាអាមេរិក
ចូលចិត្តបង្កវិបត្តិហើយក្លែងខ្លួនជាអ្នក” អភិរក្សសន្តិភាព”នោះ។
សុំទោសនាយខ្ញុំមិនមែនជាអ្នកមានវិជ្ជាជីវៈខាងវិភាគនយោបាយនោះទេគ្រាន់តែជា
អ្នកចូលចិត្តអានសៀវភៅច្រើនៗតែប៉ុណ្ណោះ ។ប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅនេះ ប្រទេសជាង ១០០នៅលើទូទាំងពិភពលោកបានសម្តែងអាកប្បកិរិយាយ៉ាងច្បាស់លាស់ថាគេនឹងប្រកាន់
ខ្ជាប់គោលការណ៍ប្រទេសចិនមួយនិងគាំទ្រចិនគាំពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួន។
សហគមន៍អន្តរជាតិគាំទ្រប្រទេសចិនយ៉ាងខ្លាំងគឺដោយសារតែបានឃើញច្បាស់ពីការពិតដែលបណ្តាលឱ្យស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់ឡើងកម្ដៅ។រីឯភាគីចិនវិញបានធ្វើកិច្ចខិតខំប្រឹងប្រែងតាមផ្លូវទូតឱ្យអស់ពីសមត្ថភាពដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃ
វ៉ាន់។
មុនពេលលោកស្រីPelosiទៅធ្វើទស្សនកិច្ចភាគីចិនបានអធិប្បាយម្តងហើយម្តងទៀតអំពីភាពធ្ងន់ធ្ងរនិងគ្រោះថ្នាក់នៃទង្វើរបស់លោកស្រី Pelosi ទាមទារឱ្យភាគីអាមេរិកគោរពតាម គោលការណ៍ ប្រទេសចិនមួយនិងការកំណត់នៃសេចក្តីប្រកាសរួមទាំងបីរវាងចិន និងអាមេរិក ក៏ដូចជាព្រមានយ៉ាងមុតមាំថាភាគីអាមេរិកត្រូវទទួលខុសត្រូវលើលទ្ធផលទាំងអស់ដែល
បណ្តាលមកពីទង្វើនេះ។
ភាគីអាមេរិកដែលនិយាយ «សន្តិភាព» ពេញៗមាត់នោះតាមការពិត គឺជា «សត្រូវនៃសន្តិភាព» ដ៏ពិតប្រាកដ។ ការប្តេជ្ញាចិត្តគាំរពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រជាជនចិនគឺមុតមាំដូចថ្ម ការប្តេជ្ញាចិត្តគាំពារ សន្តិភាពក្នុងតំបន់ និងពិភពលោកក៏ម៉ឺងម៉ាត់មិនងាករេដែរ។ ភាគីអាមេរិកពិតជានឹងបង់ថ្លៃដោយសារបំផ្លាញផលប្រយោជន៍ស្នូលរបស់ចិននិងបំផ្លាញសន្តិភាពក្នុងតំបន់ជាក់ជាមិនខាន។បែបនេះគេហៅថាអ្នកបង្កវិបត្តិកំពុងក្លែងខ្លួនជាអ្នកអភិរក្សសន្ដិភាពហើយ៕