នៅថ្ងៃទី២៥កញ្ញានេះ ជាថ្ងៃកាន់បិណ្ឌទី១ ដែលជាទំនៀមទម្លាប់របស់បងប្អូនប្រជាជនខ្មែរ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ គឺជាថ្ងៃកាន់បិណ្ឌទី១ ក៏បញ្ជាក់ថារដូវភ្ជុំបិណ្ឌ បានចូលមកដល់ហើយ។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។
ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។៕