ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

UEFA Assist Programជួយពង្រឹងសមត្ថភាព គ្រប់គ្រងសមាគមបាល់ទាត់ដល់កម្ពុជា

110

ភ្នំពេញ៖តាំអីថ្ងៃទី៦សីហាមកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពការគ្រប់គ្រងសមាគមកីឡាបាល់ទាត់ រាជធានី-ខេត្ត ដែលមានការចូលរួមពីគ្រូឧទេ្ទសរបស់ UEFA Assist Program។
សិក្ខាសាលានេះ នឹងបញ្ចប់នៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីប្រធាន និងអនុប្រធានមន្ទីអប់រំ យុវជន និងកីឡា ទាំង២៥ រាជធានី-ខេត្ត។
លោកកែវ សារ៉េតអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ពី
គោលបំណងរបស់សិក្ខាសាលានេះធ្វើឡើងដើម្បីជាការអភិវឌ្ឍធនធានមនុស្សបន្ទាប់ពីបានមើលឃើញថា កម្ពុជាមានការអភិវឌ្ឍថ្នាលយុវជនគ្រប់ខេត្តរួចទៅហើយៗ កន្លងមក UEFA Assistធ្លាប់បានជួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលើផ្នែកសម្ភារ(ជារថយន្ដ)ម្ដងរួចហើយ។
លោករំពឹងថាសិក្ខាកាមនឹងទទួលបានផ្លែផ្កាពីសិក្ខាសាលានេះដ្បិតគ្រូឧទ្ទេសមកពីប្រទេសដែលជឿនលឿនលើវិស័យបាល់ទាត់ ជាពិសេសតំណាងរាជធានី-ខេត្តចូលរួម គឺមានឋានៈជាប្រធាននិងអនុប្រធានមន្ទីររាជធានី-ខេត្តដែលមានភាពងាយស្រួលក្នុងការ
សម្រេចចិត្ត។

នៅតាមខេត្តមិនសូវមានសិក្ខាសាលាប្រភេទហ្នឹងទេ។ហេតុនេះដោយសារគាត់មើលទៅឃើញមាននៅក្នុងគោលបំណងសិក្ខាសាលាមានច្រើនតាំងពីបច្ចេកទេសមានការអភិវឌ្ឍកីឡាករ មានរដ្ឋបាល ការគ្រប់គ្រង គឺសំខាន់សម្រាប់ពួកគាត់ណាស់។ អ៊ីចឹង គាត់ទទួលបានហើយ គាត់នឹងចុះត្រឡប់ទៅវិញ នឹងជួយរៀបចំតាមខេត្តនីមួយៗ ឱ្យមានស្ថានភាពរចនាសម្ព័ន្ធ តម្រូវការគ្រប់បែបយ៉ាង ទៅតាមកម្រិតបច្ចេកទេសដែលខាង UEFA គេឲ្យយោបល់។

កន្លងមកមានអ្នកខ្លះសារភាពនៅក្នុងសមាគមរបស់ខ្លួនមួយៗអត់ទាន់មានរចនាសម្ព័ន្ធត្រឹមត្រូវដូចខាងប៉ៃលិនគាត់បានលើកឡើងថាអត់មានការបោះឆ្នោតទេគឺតែងតាំងខ្លួនឯង
យកតែម្ដង។ដូចជាខាងប្រធានការិយាល័យកីឡាជាអគ្គលេខាធិការប្រធានមន្ទីរជាប្រធានរបស់សមាគមអ៊ីចឹងទៅ។
ដូច្នេះបែបនេះគឺអត់ទាន់រត់ទៅតាមស្ថានភាពជាច្បាប់បើនិយាយពីសមាគមទាល់តែនិយាយពីលក្ខន្តិកៈទាល់តែមានការបោះឆ្នោត។ទាំងអស់ហ្នឹងដែលគាត់យល់ដឹងពេលគាត់ត្រឡប់ទៅវិញគាត់ត្រូវពិគ្រោះគ្នា។

យើងសង្ឃឹមថាផលប្រយោជន៍នឹងបានលឿនលឿនដែរព្រោះអ្នកដែលចូលរួមលើកនេះ បើគិតជាតួលេខ ក្នុង២៥រាជធានី-ខេត្ត ថ្នាក់អនុប្រធានមន្ទីរ មាន១៦ខេត្ត បើធៀបកាលពីមុនគាត់អត់សូវអញ្ជើញមកទេ គាត់ឲ្យតែប្រធានការិយាល័យកីឡាមក អ៊ីចឹងការសម្រេចចិត្តក៏អត់សូវខ្លាំង អ៊ីចឹងបើពួកគាត់គាត់អាចនិយាយជាមួយថ្នាក់ខេត្តបាន។

សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពការគ្រប់គ្រងសមាគមកីឡាបាល់ទាត់រាជធានី-ខេត្ត មានប្រធានបទសំខាន់ៗដូចជា អភិបាលកិច្ច និងរចនាសម្ព័ន្ធសមាគម, ធនធានមនុស្ស, ការគ្រប់គ្រងរបស់អ្នកពាក់ព័ន្ធ, ការអភិវឌ្ឍផ្នែកបច្ចេកទេស, ការគ្រប់គ្រងកីឡាករ, ការគ្រប់គ្រងការប្រកួតប្រជែង, ការទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការបង្កើតប្រាក់ចំណូល,ផែនការយុទ្ធសាស្ត្រនិងប្រតិបត្តិការ,ការរៀបចំគម្រោងប្រតិបត្តិការដោយសមាគមខេត្ត។
UEFA Assist Program គឺជាការគាំទ្រការអភិវឌ្ឍបាល់ទាត់ក្នុង និងក្រៅទ្វីបអឺរ៉ុប។ ដោយចូលទៅក្នុងUEFAនិងចំណេះដឹងនិងជំនាញរបស់សមាជិកកម្មវិធីចែករំលែកការអនុវត្តល្អបំផុតជាមួយសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបទាំង៥ ដែលជាដៃគូរបស់ UEFA។

កម្មវិធីនេះ ជួយអភិវឌ្ឍបាល់ទាត់ និងពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញអន្តរជាតិ និងគម្រោងផ្ទាល់ខ្លួន។គម្រោងទាំងនោះមានភាពខុសគ្នាប៉ុន្តែគម្រោងនីមួយៗឆ្លើយតបនឹង
តម្រូវការជាក់លាក់ និងសំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់៕

អត្ថបទដែលជាប់ទាក់ទង