ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក.ប.ប. ដកហូតទំនិញខូចគុណភាពពីទីផ្សារ ដើម្បីបន្តកិច្ចការពារអ្នកប្រើប្រាស់

54

តាកែវ ៖សាខា ក.ប.ប. ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងរបស់ខ្លួន បន្តចុះស្វែងរកផលិតផលមីកញ្ចប់និងការ៉េមនាំ ដែលត្រូវបានចង្អុលបង្ហាញដោយអគ្គនាយកដ្ឋាន ក.ប.ប. កាលពីថ្មីៗនេះ ថាមានផ្ទុកសារធាតុគីមីហាមឃាត់។ ក្នុងបេសកកម្មនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ មន្ត្រីសាខា ក.ប.ប. ក្នុងខេត្តខាងលើ បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ស្វែងរកទំនិញទាំងនោះ នៅតាមបណ្តាទីផ្សារគោលដៅសំខាន់ក្នុងតំបន់ ដែលលទ្ធផល មន្ត្រីយើងពុំទាន់បានរកឃើញវត្តមានផលិតផលទាំងនោះនៅលើទីផ្សារនៅឡើយ យ៉ាងណាមិញបានរកឃើញ និងដកហូតទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបប្រមាណ ១៥គ.ក ពីទីផ្សារយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីរៀបចំកម្ទេចចោលនាពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង