ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរថ្ងៃ​ទី​២៤​កញ្ញា​ កើតឡើង​ ១៣​លើក​ ស្លាប់​៨​នាក់​ រង​របួសធ្ងន់​២០​នាក់​, រយៈពេល២៤ថ្ងៃ ស្លាប់​ចំនួន​៩៦​នាក់​

87


​ភ្នំពេញ​៖​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​បានឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូ​ទាំង​ប្រទេស ​កើតឡើង​ ចំនួន​១៣​លើក ​(​យប់​៧​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​ (​ប្រុស​)​ រង​របួសធ្ងន់​១៦​នាក់​ (​ស្រី​៣​នាក់​) ​និង​របួសស្រាល​៤​នាក់ ​(​ស្រី​១​នាក់​)​ ​ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរ​២១​នាក់ ​(​យប់​១០​នាក់​)​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួម​មានៈ​ ល្មើស​ល្បឿន​ ៦​លើក​ (​ស្លាប់​៤​នាក់​),​ មិន​គោរព​សិទ្ធិ​ ៣​លើក​(​ស្លាប់​ម្នាក់​),​ ស្រវឹង​ ១​លើក​(​ស្លាប់​១​នាក់​), ​ប្រជែង​១​លើក​, ​បត់​គ្រោះថ្នាក់​២​លើក​(​ស្លាប់​២​នាក់​)​។​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ១៣​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​ ២៦​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​១៧​គ្រឿង​,​ រថយន្ត​ធុន​តូច​ ចំនួន​៧​គ្រឿង​ និង​រថយន្ត​ធំ​ ២​គ្រឿង​។​ ​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៩​លើក​,​ រថយន្ត​ធុន​តូច​ ចំនួន​៣​លើក​,​ រថយន្ត​ធុន​ធំ​ ១​លើក​។ ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​៩​លើក​,​ ផ្លូវ​ខេត្ត​ ៤​លើក​។​ រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ១​លើក​ ស្លាប់​ម្នាក់​ របួស​១​នាក់​,​កំពង់ស្ពឺ​២​លើក​ ស្លាប់​២​នាក់​ របួស​២​នាក់​,​ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​,​ កំពត​១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​(​ស្រី​), ​កំពង់ចាម​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​, ​រតនគិរី​១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ និង​ខេត្តតាកែវ​ ១​លើក​ ស្លាប់​១​នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរទូ​ទាំង​ប្រទេស​ រយៈពេល​២៤​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​១៩៧​លើក​ ស្លាប់​ចំនួន​៩៦​នាក់​ របួស​សរុប​ចំនួន​២៦២​នាក់​ របួសធ្ងន់​១៩៨​នាក់​ របួសស្រាល​ចំនួន​៦៤​នាក់​។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​ រួម​មាន​៖​ មធ្យោបាយ​ចូល​គោលដៅ​ ២.៥៥៧​ គ្រឿង​ ,​ មធ្យោបាយ​ល្មើស​ ៣០៧​គ្រឿង​,​ អប់រំ​ ៩៥​គ្រឿង​ ,​ ពិន័យ​ ២១២​គ្រឿង​ ៕

អត្ថបទដែលជាប់ទាក់ទង