ជនសង្ស័យ២នាក់ ជួញដូរថ្នាំញៀនជាង៤០០គ្រាប់ ត្រូវនគរបាលបង្ក្រាប
ឧត្តរមានជ័យ៖ ជនសង្ស័យ ២នាក់ជាអ្នកជួញដូរថ្នាំញៀនជាង ៤០០គ្រាប់ និងប្រភេទម៉ាទឹកកក ១កញ្ចប់ធំទៀត ត្រូវបានកម្លាំងនគរបាលក្រុងសំរោង សហការជាមួយប៉ុស្តិ៍នគរបាលអូរស្មាច់ បានចុះបង្ក្រាប នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ មួយនៅភូមិគោកចាន់រី សង្កាត់កូនគ្រៀល ក្រុងសំរោង។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានប្រាប់ថា ជនសង្ស័យមានឈ្មោះ ពុធ សាវ៉ែន និងឈ្មោះ រី រដ្ឋា ក្នុងពេលឃាត់ខ្លួនជនទាំងពីរនាក់នេះ សមត្ថកិច្ចនគរបាល បានដកហូតវត្ថុតាង រួមមាន៖ ប្រភេទមេតំហ្វេតាមីន WY ចំនួន៤១៨គ្រាប់ ប្រភេទមេតំហ្វេតាមីន ICE ចំនួន ១កញ្ចប់ធំ ទូរស័ព្ទដៃចំនួន ៣គ្រឿង និងសម្ភារៈជក់ និងវេចខ្ចប់មួយចំនួនទៀត។ ក្រោយការបង្ក្រាប កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងជនសង្ស័យ ចាត់ការ តាមនីតិវិធីច្បាប់៕