គំនិតឡឺកឺ ៖ ចុម ! តៃវ៉ាន់ចង់ព្រហើនជាមួយចិន ដោយអាងអាមេរិកឬ?
ភ្នំពេញ ៖ អ្ហ៊ើយ ! ថ្ងៃនេះនិយាយរឿងចិននិងតៃវ៉ាន់ទៀតហើយថាមិនចង់និយាយទេតែវា
ចេះតែចង់និយាយព្រោះទំនងជាអាងអាមេរិកហើយមើលទៅបានជាតៃវ៉ាន់ចង់អង្អែល
ថ្ងៃអង្គារម្សិលម៉ិញនេះនេះយោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់កាំភ្លើងធំក្រោមសេណារីយ៉ូការពារខ្លួនប្រឆាំងទប់ទល់ការវាយប្រហារពីសត្រូវមកលើដែនដីរបស់ខ្លួននៅចំពោះមុខភាពតានតឹងដែលពុំទាន់ថមថយវិញ នៅឡើយនោះ។
តៃវ៉ាន់បានធ្វើសមយុទ្ធយោធាដោយបាញ់កាំភ្លើងធំ រយៈពេលជិត១ម៉ោង នៅស្រុក ពីងទុង (Pingtung) ភាគខាងត្បូងកោះតៃវ៉ាន់ ក្រោមសេណារីយ៉ូទប់ស្កាត់សត្រូវ មិនឱ្យបញ្ជូនកម្លាំងឡើងមកដល់លើឆ្នេររបស់តៃវ៉ាន់។
លំហាត់យោធាបាញ់គ្រាប់ពិតនេះ ដែលនឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍ម្តងទៀតនោះ គឺមានការដាក់ពង្រាយកងទ័ពរាប់រយនាក់ និងការប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ ហោវីសឺ (howitzer) ប្រហែល៤០គ្រឿង។ អ្នកនាំពាក្យយោធាតៃវ៉ាន់ បានអះអាងថា សមយុទ្ធនេះ គឺត្រូវបានគ្រោងទុកយូរមកហើយមិនមែនជាការឆ្លើយតបចំពោះការធ្វើសមយុទ្ធយោធារបស់ចិនទេ។
ចាប់តាំងពីដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ីផេឡូស៊ីនៅតៃវ៉ាន់កាលពីសប្តាហ៍មុនធ្វើឲ្យនោះបានធ្វៀឲ្យច្រកសមុទ្រចិនកាន់តែឡើងកំដៅហើយពេលនេះតៃវ៉ាន់ក៏ផ្គើនបន្ថែមទៀតទំនងជាអ្វីៗវាងាយនឹងផ្ទុះឡើងណាស់។
លោកស្រី ផេឡូស៉ី បានមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ កាលពីថ្ងៃអង្គារ-ពុធសប្តាហ៍មុនទីក្រុងប៉េកាំងបានបន្តការធ្វើសមយុទ្ធយោធារបស់ខ្លួនចាប់ពីថ្ងៃព្រហស្បតិ៍
សប្តាហ៍នោះរហូតមកទល់ថ្ងៃអង្គារម្សិលម៉ិញនេះដោយមិនទាន់បញ្ចប់នៅឡើយទេនៅជុំវិញកោះតៃវ៉ាន់។
ដំបូងឡើយយោធាចិនបានអះអាងថាសមយុទ្ធរបស់ខ្លួននឹងចប់ទៅវិញនៅថ្ងៃអាទិត្យ
ចុងសប្តាហ៍មុនតែដោយសារការផ្គើនរបស់តៃវ៉ាន់នោះអ្វីៗទំនងជាអាចនឹងអូសបន្លាយនេះបើតាមការវិភាគរបស់អ្នកដែលចូលចិត្តផឹកកាហ្វេតាប៉ែជាមួយនាយខ្ញុំ។ចាំមើលតើសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់នឹងវិវត្តន៍ទៅយ៉ាងណាទៀត៕