ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលអូស្ត្រាលី បណ្តាក់ទុនចំនួន ៩០ លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រដល់ការរីកចម្រើន នៃវិស័យកសិកម្មក្នុងប្រទេសកម្ពុជា

91

 

ភ្នំពេញ៖ តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) រដ្ឋាភិបាលអូស្ត្រាលីបានបណ្តាក់ទុនចំនួន ៩០ លានដុល្លារអូស្ត្រាលី ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។ កម្មវិធី CAVAC បានជួយលើកកម្ពស់ការផលិតស្រូវ កសិកម្មធារាសាស្រ្តដែលមានផលចំណេញ និងឧស្សាហកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង និងចម្រុះ។ កម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី ១៥ ខែសីហា។

កាលពីថ្ងៃទី១១ខែសីហាម្សិលមិញ ឯកអគ្គរាជទូត Kang មានសេចក្តីរីករាយដែលបានអញ្ជើញចូលរួមជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រគល់រថយន្ត CAVAC ចំនួន ៤គ្រឿង ដើម្បីជួយពង្រឹងសមត្ថភាពវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដើម្បីបន្តបេសកកម្មស្រាវជ្រាវវិស័យកសិកម្មដ៏សំខាន់របស់ខ្លួននៅកម្ពុជា។

អូស្ត្រាលីក៏ទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការកសិកម្ម យ៉ាងជិតស្និទ្ធរបស់យើងក្រោមគម្រោងថ្មីស្តីពីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី ដើម្បីការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ដែលនឹងរួមបញ្ចូលការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មកសិកម្ម ការកែច្នៃកសិផល និងការធ្វើពាណិជ្ជកម្មដំណាំដែលមានតម្លៃខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង