ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាប៉េតង់៦នាក់ទៅប្រកួតជើងឯកកម្រិតពិភពលោកបុរស និងនារីនៅបារាំង

174


​ភ្នំពេញ៖យប់ថ្ងៃទី២៥កញ្ញាសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ៦រូបទៅចូលរួមប្រកួត ជើងឯកពិភពលោកនៅប្រទេសបារាំង ។

លោកអ៊ឹម ផាតគ្រូបង្វឹកក្រុមបុរសបានមានប្រសាសន៍ថា ការប្រកួតជើងឯក កម្រិតពិភពលោកលើកនេះខាងសហព័ន្ធ កីឡាប៉េតង់ និងប៊ូលកម្ពុជាសម្រេចចិត្តបញ្ជូន ក្រុមកីឡាករ-កីឡាការិនីចំនួន៦នាក់ ក្នុងនោះមានកីឡាករ៣នាក់ គឺកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ យ៉ា ចានដារ៉ារិទ្ធទៅចូលរួមប្រកួត ។

​ចំពោះកីឡាការិនីមាន៣នាក់ គឺកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ាដែលសុទ្ធតែជាកីឡាការិនីខ្លាំងៗរបស់កម្ពុជា ។បារាំងជាប្រទេសដែលបង្កើតកីឡាប៊ូល និងប៉េតង់តែបារាំង មិនសប្បាយចិត្តជាមួយកម្ពុជា ឡើយដោយសារតែកម្ពុជាដណ្ដើម បានមេដាយមាសពីការប្រកួតជើងឯកពិភបលោក ។

វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៣ គឺវាយ១នាក់ទល់១នាក់បុរស-នារី វាយ២នាក់ទល់២នាក់បុរស-នារី និងវាយ៣នាក់ទល់៣នាក់បុរសនារី ។ការប្រកួតលើកនេះមិនមានវិញ្ញាសាវាយយកពិន្ទុ(Shooting)ដែលកម្ពុជាតែងតែស្ពាយមេដាយមាសមកឡើយ ។

អត្ថបទដែលជាប់ទាក់ទង