ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ក្បួនខឹង

141

ភ្នំពេញ ៖ មនុស្សនៅលើពិភពលោកនេះនរណាក៏ចេះខឹងដែរគ្រាន់តែរបៀបខឹងរបស់មនុស្សខុសៗគ្នា ។
អ្នកដែលមិនឆេវឆាវហើយរៀនសូត្របានខ្ពង់ខ្ពស់នេះពេលខឹងគេនៅស៊ូអត់ទ្រាំខាំមាត់
ហើយដើរចេញដែលទង្វើបែបនេះធ្វើឲ្យបានទទួលជ័យជំនះនៅថ្ងៃក្រោយ ។ខ្លះទៀតបើខឹង
គឺកណ្ដាប់ដៃចេញទៅជាមួយហើយៗចុងក្រោយច្រើនតែប៉ូលីសហៅទៅវាស់កំពស់។

និយាយទៅសូម្បីតែព្រះសង្ឃក្នុងវត្តក៏គង់ក្រោធហេតុនេះនាយខ្ញុំជួយប្រាប់ក្បួនខឹងបន្តិចទៅចុះ ។បើអ្នក ខឹងនឹងនរណាម្នាក់អ្នកត្រូវគិតជាមុន៖
បើមនុស្សនោះតូចជាងអ្នកសូមអ្នករាប់ដល់១០សិនចាំនិយាយ។
បើមនុស្សនោះស្មើនិងអ្នកសូមអ្នករាប់ដល់៣០សិនចាំនិយាយ។
បើមនុស្សនោះធំជាងអ្នកសូមអ្នករាប់ដល់៥០សិនចាំនិយាយ។
បើមនុស្សនោះជាប្រពន្ធអ្នកសូមអ្នករាប់រហូតកុំនិយាយអ្វីឲ្យសោះ!
បើមនុស្សនោះជាប្តីអ្នកសូមអ្នកនិយាយរហូតមិនចាំបាច់រាប់ទេ!យល់ឬនៅ ៕

អត្ថបទដែលជាប់ទាក់ទង