ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកទេសចរណ៍ចិនត្រូវប៉ូលិសប្រទេសស៊ុយអែតចាប់អូសចេញពីអូតែល រដ្ឋាភិបាលក្រុងប៉េកាំង ចេញមុខថ្កោលទោស

171


ប្រទេសស៊ុយអែត៖ ក្រោយប៉ូលីសប្រទេសស៊ុយអែតប្រើកម្លាំងបាយ ចាប់អុសកអ្នកទេសចរណ៍ចិន៣នាក់ឪពុកម្តាយនិងកូន ចេញពី សណ្ឋាគារមួយ កាលពីមួយសប្តាហ៍មុន ព្រោះតែពួកគេបដិសេធ មិនចេញពីសណ្ឋាគារ ដោយសារបានមកដល់សណ្ឋាគារនោះ មុនថ្ងៃកក់មួយថ្ងៃ។ទីភ្នាក់ងារព័ត៌មានបរទេសមួយ បានផ្សាយនៅថ្ងៃទី២៤កញ្ញានេះថា៖ រដ្ឋាភិបាលក្រុងប៉េកាំង ឬប្រទេសចិន បានចេញថ្កោលទោស ទូរទស្សន៍ស៊ុយអែត ដែលបានផ្សាយរូបភាពខាងលើនេះ។
ក្នុងនោះក្រសួងការបរទេសចិន បាននិយាយថា៖ ទង្វើខាងលើគឺពោរពេញ ដោយការរើសអើង អគតិ និងញុះញង់ ចំពោះប្រជាជនចិន ក៏ដូចជាតិ សាសន៍ដទៃនិងជាទង្វើរ គ្មានសីលធម៌របសប្រព័ន្ធផ្សព្វផ្សាយអាជីព របស់ប្រទេសស៊ុយអែត។ដូច្នេះយើងសូមថ្កោលទោស យ៉ាងខ្លាំងក្លា និងបានតវា ចំពោះរដ្ឋាភិបាលស៊ុយអែតរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង