ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងជំនាញ នៃមន្ទីរកសិកម្មខេត្តសៀមរាប ស្ទាក់ចាប់សាច់សត្វសុន ខ ទម្ងន់ជិត១តោន យកទៅដុតចោល

43

សៀមរាប៖ កម្លាំងជំនាញនៃមន្ទីរកសិកម្មខេត្តបាន ស្ទាក់ចាប់រថយន្តកូរ៉េមួយគ្រឿង ដែលមានដឹកសាច់ សត្វសុនខ (ឆ្កែ)ទម្ងន់ ៧០០គីឡូក្រាម ដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅខេត្ត កំពង់ធំ នៅចំណុចលើផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទ បាគង កាលពីម៉ោង ១ និង៣០នាទី ឆ្លងចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

មន្ត្រីជំនាញបានឲ្យដឹងថា រថយន្តដឹកសាច់សុនខ ខាងលើនេះ ម៉ាក់ KIA ស្លាកលេខ កំពត ២A-១៩២៤ បើកបរដោយឈ្មោះ ណាន ឆាត ភេទប្រុស អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិប្រយុត ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ មុនពេលកើតហេតុ រថយន្តខាងលើ កំពុងបម្រុងដឹកសាច់សុនខ ចេញពីខេត្តបន្ទាយមានជ័យ យកទៅចែកចាយឲ្យម៉ូយនៅខេត្តកំពង់ធំ តែមកដល់ចំណុចខាងលើក៏ត្រូវបានកម្លាំងជំនាញនៃមន្ទីរកសិកម្មខេត្តធ្វើការបង្គ្រាបបាន និងបានឃាត់ខ្លួនអ្នកបើកបរ និងដកហូតសាច់សុខនទម្ងន់៧០០គីឡូក្រាម យកមករក្សាទុកនៅមន្ទីរកសិកម្មខេត្ត ដើម្បីដុតកម្ទេចចោល៕

អត្ថបទដែលជាប់ទាក់ទង